បឹងកេតបន្តកុងត្រាថ្មីជាមួយខ្សែបម្រើជប៉ុនទាំង២ដោយសារតែទម្រង់លេងរបស់គ្រូបង្វឹក

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់បឹងកេតបានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើ Mizuno Hikaru និង Kenta Yamazaki ដល់ដំណាច់រដូវកាល២០២០។

រូបភាព CNCC

មូលហេតុដែលក្រុមជើងឯកពានរង្វាន់សម្តេចតេជោហ៊ុនសែនកាលពីរដូវកាលមុនបន្តកុងត្រាដល់កីឡាករទាំង២ខាងលើគឺដោយសារតែ ការរួមចំណែកបានយ៉ាងល្អនាពេលកន្លងមកនិងបច្ចេកទេសដែលលេងត្រូវនឹងទម្រង់របស់គ្រូបង្គោល Apisit Im Amphai។

រូបភាព CNCC

គួរឲ្យដឹងដែរថា Mizuno Hikaru បានចូលរួមជាមួយបឹងកេតរដូវកាល២០១៧ និងរួមចំណែកឈ្នះជើងឯកក្របខណ្ឌ Metfone Cambodian League នៅឆ្នាំដដែលនោះ ខណៈ Kenta បានចូលរួមជាមួយបឹងកេត នៅជុំទីពីរកាលពីរដូវកាល២០១៩។

Real Madrid stars arrive in Saudi Arabia for Spanish Super Cup clash

មតិយោបល់