តារា​បាល់ទាត់ Barcelona ស្ទើរ​តែ​បាន​​សម្រេច​ការទិញ​ក្លឹប​ដែល​មាន​វ័យ​ចំណាស់បំផុតក្នុង​រដូវ​ក្ដៅ​នេះ​

មាន​សេចក្ដី​រាយការណ៍​មួយ​បាន​លើក​ឡើ​ងថា តារាបាល់ទាត់ Gerard Pique របស់​ក្លឹប Barcelona បាន​ព្យាយាម​​តាមទិញ​ក្លឹប​​មួយ​​ឈ្មោះ Notts County ក្នុង​លីគ​ English National League ដែលជា​លីគ​លំដាប់ទី៥ របស់​បាល់ទាត់អង់គ្លេស កាលពី​រដូវ​ក្ដៅ​កន្លង​ទៅនេះ ប៉ុន្តែ​ប្រែ​ជាមិនបានសម្រេច​វិញ​នៅ​នាទី​ចុងក្រោយ។

សារព័ត៌​មាន The Athletic បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា កីឡាករ​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ជាប់ចិត្ត​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អង់គ្លេស ហើយ​គេ​ចង់​ប្រែ​ក្លាយ​ទឹកដី Meadow Lane ទៅជា​​ទីកន្លែង​ហ្វឹកហាត់ចុងក្រោយ​សម្រាប់​កីឡាករ​ក្នុងតំបន់​ដែលមានទេព​កោសល្យ​។ យ៉ាង​ណា​មិញ ក្លឹប​នេះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ច្រើន ធ្វើ​ឱ្យ Pique មិន​អាច​មាន​ពេលវេលា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លម្អិត​បានទៅ​លើ​ក្លឹប​មួយ​នេះ។

ជា​ព័ត៌​មានទូទៅ ក្លឹប Notts County ត្រូវ​បាន​បង្កើត​ឡើ​ង​តាំងពីឆ្នាំ១៨៦២ មក​ម្ល៉េះ ធ្វើ​ឱ្យ​ក្លឹប​នេះ​ក្លាយជាក្លឹប​ដែល​មាន​អាយុ​កាល​ចំណាស់​ជាង​​គេ​បំផុត​ក្នុង​ពិភព​លោក។ ក្លឹប​នេះ​មាន​មូល​ដ្ឋាន​នៅទីក្រុង Nottingham ប្រទេស​អង់គ្លេស ហើយបច្ចុ​ប្បន្ន​​គេ​បាន​ចូល​រួម​ប្រកួត​ក្នុង​លីគ National League ដែល​ជា​លីគ​លំដាប់ទី៥ នៅ​ក្នុង​ប្រព័ន្ធ​លីគ​បាល់ទាត់អង់គ្លេស។

ក្លឹប​នេះ​ក៏​មាន​រហសនាម​ថា​ក្រុម​សារិកាព្រៃ​ដែរ ហើយ​ Notts County បាន​ក្លាយ​ជា​គំរូ​មួយ​ដែល​ញ៉ាំង​ឱ្យ​ក្លឹបជើងឯក​អ៊ីតាលី Juventus យក​តាម​នូវ​គំរូ​ឆ្នូត​ពណ៌​ស និង​ពណ៌​ខ្មៅ​សម្រាប់​ឈុត​កីឡាករ​ក្នុងទឹកដី​របស់ពួកគេ​កាលពីឆ្នាំ​១៩០៣។

ពួកគេ​ធ្លាប់ឈ្នះ​ពាន​រង្វាន់ FA Cup ម្ដង​កាលពីឆ្នាំ​១៨៩៤ និ​ងធ្លាប់ឈ្នះ​ពាន​រង្វាន់​ក្នុង​លីគ​លំដាប់ទី២ បាន​ ៣លើក​ផងដែរ។

ទន្ទឹម​នឹងនេះ Pique មាន​បំណងចង់ធ្វើ​ជាម្ចាស់​ក្លឹបមួយនេះ​កាលពីរដូវក្ដៅ​កន្លងទៅ តាម​រយៈ​ក្រុមហ៊ុន​របស់គេឈ្មោះ Kosmos Global Holding group​ ដែល​ត្រូវ​បានគេហៅកាត់ថា Kosmos Holding ឬ Kosmos តែម្ដង។

ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលត្រូវបានបង្កើត​ឡើង​កាលពីឆ្នាំ២០១៧ ដោយ Pique ខ្លួនឯង​ផ្ទាល់​ ជាមួយ​ដៃគូជំនួញមួយចំនួន​ទៀត​ដូចជាលោក Hiroshi Mikitani (ប្រធាន និងជានាយក​ប្រតិបត្តិ​​របស់ក្រុមហ៊ុន Rakuten ជាអ្នកឧបត្ថម​ធំ​ដែល​តែង​តែ​បង្ហាញ​ឈ្មោះ​លើ​អាវ​​របស់​ក្លឹប Barcelona), Mike Evans, Nullah Sarker និងលោក Edmund Chu៕

 

Neymar បដិសេធ​​ការ​រិះ​គន់​​​​​ថា​ខ្លួន​វាយ​ឫក​

មតិយោបល់