Jadon Sancho បង្ហើបពីគោលដៅថ្ងៃអនាគត

កីឡាករស្លាប​របស់ ​Borussia Dortmund និងជាជម្រើសជាតិ​អង់គ្លេសដ៏ខ្មេងខ្ចី​ Jadon Sancho បានបង្ហើប​ប្រាប់ពីគោលដៅទៅថ្ងៃអនាគតរបស់ខ្លួន​ទាំង​សម្រាប់​​ក្លឹប និងក្រុមជម្រើសជាតិ។

កីឡាករ​ស្លាបវ័យ ១៩ឆ្នាំ​រូប​នេះ​ ដែលទទួលបាន​ការ​ចាប់អារម្មណ៍ពីក្លឹប​ធំៗដូចជា​ Manchester United ជាដើមនោះ បាន​បង្ហើបពីគោលដៅរបស់គេ​នៅថ្ងៃអនាគត​បន្ទាប់ពី​ជួយក្រុម​អង់គ្លេសឈ្នះ ៤-០ លើក្រុម​ប៊ុល​គារី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

រូបគេ​បាន​បញ្ជាក់ថា “ក្តីស្រមៃធំបំផុត​របស់ខ្ញុំគឺ​ឈ្នះជើងឯកអឺរ៉ុប វើលខាប់ និង ឆេមពានស៍លីគ។ទោះជាយ៉ាងណាក្តី សម្រាប់ពេល​បច្ចុប្បន្ន​នេះ អ្វីដែល​ជាការផ្តោតសំខាន់​របស់ខ្ញុំគឺ​ធ្វើ​យ៉ាង​ណា​ដើម្បីជាប់​ជាកីឡាករ​ជម្រើស​ ១១​ នាក់​ដំបូង​របស់​ជម្រើស​​ជាតិ​អង់គ្លេស។

មតិយោបល់