តើកីឡាករប៉ុន្មាននាក់​ដែល​ធ្លាប់​ផ្ទេរ​ពី Real ទៅ Barca ដោយ​ផ្ទាល់?

ប្រិយមិត្ត​ដែល​តាមដាន​បាល់ទាត់​អស់​សុទ្ធតែ​បានដឹង​ហើយ​ថា​ក្រុមបាល់ទាត់​ដ៏​ធំ​បំផុត​របស់​អេស្ប៉ាញ​គឺ​ Real​ Madrid​ និង​ Barcelona​ ដែល​មួយ​មាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ាឌ្រីដ​ ហើយ​ មួយទៀត​នៅ​តំបន់​ស្វយ័​ត​កា​តា​ឡង់​ ហើយ​ក្លឹប​ទាំងពីរ​នេះ​ជា​ក្លឹប​គូប្រជែង​ស្លាប់រស់​ដោយសារ​មាន​ប្រវត្តិ​ឈឺចាប់​រវាង​គ្នា​ទៅវិញទៅមក​។

ជំនួប​រវាង​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំងពីរ​នេះ​ភាគច្រើន​ជា​ជំនួប​ដែល​បង្កើត​ភាព​ចម្រូងចម្រាស​ក្នុងចំណោម​អ្នកគាំទ្រ​នៃ​ក្លឹប​ទាំង​ពី​ ហើយដោយ​សារ​ជា​ក្លឹប​គូប្រជែង​ស្លាប់រស់​បែបនេះ​ហើយ​ គេ​ក​ម្រ​ឃើញ​មានការ​ផ្ទេរ​កីឡាករ​រវាង​ក្លឹប​ទាំងពីរ​នេះ​ណាស់​ ដែល​ជាស​រុ​បការ​ផ្ទេរ​កីឡាករ​រវាង​ក្លឹប​ទាំង​ពី​ មានតែ​ ៦ លើក​ប៉ុណ្ណោះ​។ ​

ទោះជា​បែបនេះ​ក្តី ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ទាំងពីរ​នេះ​ ធ្លាប់​មាន​កីឡាករ​តែម្នាក់​គត់​ដែល​ផ្លាស់​ពី​ Real​ ទៅ​ Barcelona​ ដោយ​ផ្ទាល់​តែម្តង​ នោះ​គឺ​ Luis​ Enrique​។

Luis​ Enrique​ បាន​ផ្លាស់​ពី​ Real​ ទៅ​ កាន់​ Barcelona​ ដោយ​មិន​មានតម្លៃ​ផ្ទេរ​នោះ​ទេ​ ហើយ​បាន​លេង​នៅ​ក្លឹប​នេះ​រហូត​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ទីនោះ​តែម្តង​ ដែល​សព្វថ្ងៃ​គាត់​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ ក្រោយ​ការ​ចាកចេញ​យ៉ាង​ប្រញាប់​របស់​លោក​ Lopetegui​ ត្រឹមតែ​មួយថ្ងៃ​ មុ​នប្រ​កួត​វើល​ខាប់​ ២០១៨​ មកដល់​។

នៅក្នុងការលេងឱ្យ Real Madrid អស់រយៈពេល ៥ រដូវកាល Luis Enrique បង្ហាញខ្លួនបាន ១៥៧ ប្រកួត ដោយរកបាន ១៥គ្រាប់។ ទម្រង់លេងរបស់ គាត់ហាក់កាន់តែល្អឡើងក្រោយពេលផ្លាស់មកដល់ Barcelona ដោយគាត់បានបង្ហាញខ្លួន ២០៧ ប្រកួត និងរកបាន ៧៣ គ្រាប់។

គួររំលឹកផងដែរថា ក្នុងអាជីពរបស់គាត់ជាកីឡាករនៅក្លឹប Barcelona គាត់បានបំប៉ោងសំណាញ់ទីរបស់ Real ៥ គ្រាប់ ទៀតផង។

នៅអត្ថបទក្រោយ យើងនឹងលើកយកឈ្មោះកីឡាករទាំង ៥ រូបដែលបានផ្ទេរពី Barcelona ទៅ Real Madrid ម្តង៕

មតិយោបល់