កីឡាករបាល់ទាត់ ៦រូប ដែល​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ភាពយន្តល្បីៗ

អាជីពជាកីឡាករបាល់ទាត់ ត្បិតតែមើលទៅមហាញឹក ក្នុងការហ្វឹកហាត់ ប៉ុន្តែអាជីពនេះ ក៏​បាន​ផ្តល់ពេលវេលា​សម្រាប់កីឡាករ អាច​ឆ្លៀតឱកាស​ធ្វើការងារបន្ថែមតិចតួចទៀតផងដែរ។

ជាមួយគ្នា មានកីឡាករមួយចំនួន បាន​យក​ពេលវេលាទំនេរខ្លះ ទៅចូលរួម​សម្តែង​ ឬ បង្ហាញ​មុខ ក្នុងខ្សែភាពយន្តមួយចំនួន ដែល​គួរឲ្យ​កត់សម្គាល់។ មានកីឡាករ ៦នាក់ ដែល​ត្រូវបានគេឃើញថា បាន​បង្ហាញ​មុខ តាមរយៈភាពយន្តខ្នាតធំមួយចំនួន ដែល​កីឡាករទាំងនោះ រួមមាន៖

១. Pele ក្នុងភាពយន្ត O Barão Otelo no Barato dos Bilhões

នេះគឺជារឿងប្រេស៊ីល ដែល​បាន​ចាក់បញ្ចាំងក្នុង​ឆ្នាំ ១៩៧១។ ប៉ុន្តែនេះមិនមែនជារឿងតែមួយគត់​របស់លោក Pele នោះទេ ព្រោះគាត់ធ្លាប់​ដើរបង្ហាញមុខក្នុងខ្សែភាពយន្ត ដល់ទៅ ១២រឿងផ្សេងទៀត។

២. Ronaldo (ប្រេស៊ីល) ក្នុងភាពយន្ត Mike Bassett

រឿងនេះ គឺ Ronaldo បង្ហាញ​ខ្លួន​តែបន្តិចប៉ុណ្ណោះ ហើយ​ក៏មាននិយាយតែមួយឃ្លាដែរ។ និយាយទៅ គាត់ដូចជាតួអង្គកិត្តិយសបន្តិចក្នុងរឿងនេះ។ សូមបញ្ជាក់ថា ភាពយន្ត Mike Bassett ត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០១ ដែលជាភាពយន្តឯកសារប្រឌិត រៀបរាប់​ពី​អ្នក​ចាត់ការក្នុងប្រទេសអង់គ្លេស លោក Mike Bassett ដែល​សម្តែងដោយ​ Ricky Tomlinson។

៣. Cantona ក្នុងភាពយន្ត Looking for Eric (និង ៣០រឿងផ្សេងទៀត)

តាំងពីឆ្នាំ ១៩៩០មក Cantona បាន​បង្ហាញ​មុខក្នុងភាពយន្ត​ប្រមាណ ៣០រឿង​ ដែលភាគច្រើនជាភាពយន្តនិយាយភាសាបារាំង។ ចំណែក​ភាពយន្ត Looking for Eric ដែល​ត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០៩ ក្រោមការដឹកនាំពីផលិតករ Ken Loach អាចចាត់ទុក​ថា ជារឿង​ដែល Cantona ទទួលបានការទទួលស្គាល់​ក្នុងវិស័យ​ភាពយន្ត។

៤. Neymar ក្នុងភាពយន្ត xXx: Return of Xander Cage

ក្នុងខ្សែភាពយន្តវាយប្រហារនេះ Neymar បានសម្តែងជាតួអង្គ​រាយរងម្នាក់ ដែល​ដើរតាម​លោក Samuel L.Jackson តារាសម្តែងជើងចាស់ និងជាតួអង្គធំម្នាក់ ក្នុងភាពយន្តហូលីវូត ខ្នាតយក្សនេះ។ ជាការ​កត់សម្គាល់ ការបង្ហាញខ្លួន​ក្នុង​រឿងភាគ xXx ដ៏ល្បីរបស់ Neymar នេះ គឺកើតឡើងបន្ទាប់ពីគេ​ទើប​តែបាន​ផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ក្នុងប្រទេសបារាំង ជាមួយនឹងតម្លៃខ្លួនខ្ពស់បំផុត។

 

៥. Zidane ក្នុងភាពយន្ត Asterix At The Olympic Games

នេះគឺជាភាពយន្តពីប្រវត្តិសាស្ត្រក្រិក ដែល​មានលោក Zidane ដើរតួសម្តែងក្នុងការតុប​តែងរបៀប​ក្រិក។

 

៦. David Beckham ក្នុងភាពយន្ត Goal

នេះគឺជាខ្សែភាពយន្តដំបូង ដែល​លោក Beckham បានដើរតួ។ ប៉ុន្តែលោក Beckham ក៏បាន​ដើរតួក្នុងរឿងជាច្រើន ជាលក្ខណៈតួអង្គកិត្តិយសផង តួអង្គរងផង៕​

 

‘How did he miss that?’ Uesato misses from point-blank range against Shan United

 

មតិយោបល់