សង្រ្គាមវាលស្មៅ UCL ចាប់ផ្តើមរាត្រីនេះហើយ!

១៦ក្រុមកំពូលៗនៅអឺរ៉ុបចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅហើយៗក៏ជាជំនួបស៊ីសាច់ហុតឈាមយ៉ាងក្តៅគគុក សម្រាប់​​ក្រុមនិមួយៗ ព្រោះថាបើក្រុមណាចាញ់នោះនឹងធ្លាក់នៅត្រឹមវគ្គនេះ។ សម្រាប់រាត្រីថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ វេលាម៉ោង ២និង៤៥នាទីរំលងអធ្រាតនេះតទៅនឹងមានការតតាំងគ្នាបួនក្រុមក្នុងវគ្គ ១៦​ក្រុម​ចុង​​ក្រោយ​ Champions League ២០១៨ នេះ។

FOX Sports Asia សូមលើកយកគូរមរណៈមួយគូរមកធ្វើការបកស្រាយជូនប្រិយមិត្តក៏ដូចជាអ្នកគាំទ្រ​ របស់ក្រុមទាំងពីរនេះឲ្យបានជ្រាបខ្លះៗអំពីប្រវត្តិក៏ដូចជាសកម្មភាពផ្សេងៗរបស់ពួកគេ គឺក្រុមម្ចាស់ផ្ទះ Juventus និងក្រុមភ្ញៀវ Spur។

ក្រុមជើងឯករង Champions League ២០១៧ មួយនេះកំពង់ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងលីគ Serie A ដែលមាន ៦២ពិន្ទុ ស៊ុតបាន ៦១គ្រាប់ ក្នុងចំណោម ២៤ប្រកួត ក្នុងនោះឈ្នះ ២០ ស្មើ ២ ចាញ់ ២ កីឡាករដែលស៊ុតបានច្រើនជាងគេគឺ Dybala និង Higuain គឺបានម្នាក់ ១៤គ្រាប់។ ហើយក្រុមដែលមានរហ័ស្សនាមថា ស្រ្តីចំណាស់ (Old Lady) មួយនេះធ្លាប់គ្រងជើង​ឯកកំពូលលីគអឺរ៉ុបមួយនេះបាន ២សម័យផងដែរ។ សម្រាប់លីគកំពូលអ៊ីតាលីវិញគឺមិនបាច់និយាយទេ គឺគ្មានក្រុមណាអាច​ប្រជែងជាមួយក្រុមសេះបង្កង់នេះបានឡើយ គឺលើកពានរហូតដល់ទៅ ៣៣ដង ឯណោះ។ សម្រាប់ Juventus គឺជាក្រុមដែល​មាន​បទពិសោធន៍ក្រាស់ក្រែលនៅក្នុងពានលីគកំពូលមួយនេះ​ ហើយក៏ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័តរាប់មិនអស់ផងដែរ។

សម្រាប់ក្រុមដែលមានរហ័ស្សនាមថាមាន់ខ្នាយមាសនេះវិញគឺមានប្រវត្តសាស្រ្តស្តួចស្តើងទេបើប្រៀបធៀបជាមួយនិង​ Juventus ។ Tottenham Hotspur គឺលំដាប់លេខ​រៀងទី ក្នុងតារាង Premier League ដែលមាន ៥២ពិន្ទុ ស៊ុតបាន ៥២គ្រាប់ ក្នុងចំណោម ២៧ប្រកួត ក្នុងនោះឈ្នះ ១៧ ស្មើ ៧ ចាញ់ ៥ កីឡាករដែលស៊ុតបានច្រើនជាងគេគឺ Kane រកបាន ២៣គ្រាប់ ហើយក៏ជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេដែរគិតមកដល់ពេលនេះសម្រាប់លីគកំពូលអង់គ្លេសមួយនេះដែរ។ Spur គឺមិនដែលស្គាល់ជាតិពាន Champions League មួយនេះឡើយ សូម្បីតែឡើងដល់វគ្គផ្តាច់ព្រាត់ក៏មិនដែលសូម្បីតែម្តង។ ក្រុមមកពីអង់គ្លេសមួយនេះធ្លាប់ បានគ្រង់ជើងឯងលីគកំពូលអង់គ្លេស ២ដង និង Europa League ២ដង។ ក្នុងឆ្នាំ ២០១៨ នេះគឺមានរឿងដែលភ្ញាក់ផ្អើលខ្លាំង​បំផុតសម្រាប់ Spur នោះគឺ Spur ស្ថិតនៅពូលមរណៈ គឺមាន Real Dortmund និង APOEL តែសម្រាប់ មាន់ខ្នាយមាសគឺមិន​ដែលចាញ់មួយប្រកួតសោះក្នុងការប្រកួតជម្រុះតាមពូល ថែមទាំងបំបាក់ Real ៣-១ ទៀតផង។

ក្រុមទាំងពីរនេះគឺមានប្រវត្តិជួបគ្នាតិចតួចមែនទែនពោលគឺជួបគ្នាបានតែពីរដងប៉ុណ្ណោះ ម្តងក្នុងឆ្នាំ ២០១៦ គឺ Junventus ឈ្នះ ២-១​ ហើយក្នុង ឆ្នាំ ២០១៧ គឺ Spur វាយបកឈ្នះវិញម្តងគឺ ២-០។ តើយប់នេះមាន់ខ្នាយមាសអាចចាក់ចូលសេះបង្កង់ដល់ផ្ទះបានដែរ ឬ ទេ? សូមចូលរួមទស្សទាយទាំងអស់គ្នា។

មតិយោបល់