Leconte: ឆ្នាំនេះជាឆ្នាំដ៏អស្ចារ្យបំផុត

អតីត​កីឡាករ​វាយតេនីស​សញ្ជាតិ​បារាំង​ Henri Leconte អបអរ​សាទរ​កីឡាករ Rafael Nadal និង Roger Federer ដែល​បាន​ឈ្នះ​ពាន់​ច្រើន​ជាងគេ​នៅ​ឆ្នាំ ២០១៧ នេះ។

ម្នាក់ៗ​ទទួល​បាន​ប្រាំ​មួយ​ពាន​សម្រាប់​ឆ្នាំនេះ ​ដោយ​ទទួលបាន​ពាន​រង្វាន់ Grand Slams ពីរ​ម្នាក់ ហើយ​ការប្រកួត​បិទ​រដូវកាល​ដ៏​អស្ចារ្យ​រវាង​កំពូលកីឡាករ​ទាំងពីរ​នេះ​នឹង​អាច​កើតមាន​ឡើង។

ប៉ុន្តែ​វីរៈបុរស​ផ្នែក​កីឡាវាយ​តេនីស និង​ជាអ្នក​វិភាគ​កីឡា​សម្រាប់ Sky Sports អំឡុងការប្រកួត Shanghai Masters កាល​ពីដើម​ខែ​រូបនេះ​យល់ថា​វាពិត​ជា​គួរឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​មាន​កីឡាករ​ជាច្រើន​បាន​បោះបង់​ការ​ប្រកួត​ដោយសារ​តែ​របួស។

Rafa Nadal, Indian Wells 2017

កីឡាករ​ពិភព​លោក​លំដាប់​ទី 3 Andy Murray មិនបាន​ចូលរួម​ប្រកួត​ចាប់​តាំងពី​ពានរង្វាន់ Wimbledon ខណៈពេល​ដែល​ម្ចាស់​ពានរង្វាន់ Grand Slam 12 សម័យ Novak Djokovic ជើង​ឯកបី​សម័យ Stan Wawrinka, Kei Nishikori, Milos Raonic, Tomas Berdych និង Nick Kyrgios ដែល​ជា​កីឡាករ​លំដាប់​ពិភព​លោក​ផ្សេងទៀត​ក៏មិនបាន​ចូលរួម​ប្រកួត​នៅក្នុង​ឆ្នាំ 2017 នេះ​ដែរ។

លោក Leconte មាន​ប្រសាសន៍​ថា កីឡាករ Roger និង Nadal នៅតែ​ជា​កីឡាករ​ដែល​ដណ្តើម​បាន​ពាន​ច្រើន​ជាងគេ​ដូច​ឆ្នាំមុនៗ​ដដែល។ វា​ហាក់បី​ដូចជា​មានតែ​កីឡាករ​ពីរនាក់​នេះទេ​សម្រាប់​ការ​ប្រកួត ATP World Tour នេះ ប៉ុន្តែ​វា​គួរឲ្យ​សោកស្តាយ​ដោយសារ​មាន​កីឡាករ​ជា​ច្រើន​រងរបួស​ក្នុង​ឆ្នាំ​នេះ។
លោក Leconte បាន​បន្ត​ថា កីឡាវាយ​តេនីស​បានផ្លាស់​ប្តូរហើយ។ កីឡាករ​ត្រូវតែ​មាន​ភាពរហ័ស និង​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ជាងមុន ហើយ​ត្រូវរក្សា​ទម្រង់លេង​ឲ្យ​បានល្អ​ដើម្បី​អាចស្ថិត​នៅលើ​តារាង​កំពូល​តារាង​នៃ​កីឡាករ​ពិភពលោក​បាន។

Roger Federer, Switzerland; 2017 US Open

កីឡាករ Roger ធ្លាប់បាន​សម្រាក​ពី​ការប្រកួត​ទាំងស្រុង ដើម្បី​ជួយឲ្យ​គាត់អាច​ជា​ពី​របួស និង​អាច​បង្កើន​ទាំង​កម្លាំង​កាយ និង​កម្លាំង​ស្មារតី។ គាត់​ពិតជា​រីករាយ​ណាស់​ដែលបាន​ត្រឡប់​មក​ចូលរួម​ការ​ប្រកួត Wimbledon និង​ប្រកួត​ក្នុង​លក្ខណៈ​ផ្សេងៗគ្នា។

កីឡាករ Nadal ក៏មាន​ភាពខុស​ប្លែក​ពីមុន​ដែរ ដោយសារ​ពេលនេះ​គាត់​កាន់តែ​មាន​ភាពជឿជាក់​ជាងមុន​ក្នុងការ​ប្រកួត ដែល​ធ្វើឲ្យ​ការលេង​របស់គាត់​កាន់តែ​ខ្លាំងឡើងៗ។ វាពិត​ជាការ​ផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​មែន។

មតិយោបល់