Wolff សើចចំអក​ព័ត៌មាន​ថា Mercedes បាន​ជួយ Ferrari

Toto Wolff បានសើចចំអកទៅនឹងការអះអាងរបស់លោក Bernie Ecclestone ដែលថា Mercedes បានជួយធ្វើ​ឲ្យ​ម៉ាស៊ីន​រថយន្ត Ferrari កាន់​តែ​ប្រសើរឡើង។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយនឹងកាសែតអ៊ីតាលី La Repubblica អតីតអ្នកដឹកនាំជាន់ខ្ពស់របស់ F1 បាននិយាយថារថយន្ត Ferrari មានជំនួយពី​ខាងក្រៅ ពេល​ទាក់​ទង​ទៅ​នឹងផ្នែក​ប្រព័ន្ធ​ម៉ាស៊ីន។

លោកបានមានប្រសាសន៍ថា “ក្នុងករណីនេះគ្មាននរណាម្នាក់អាចដឹងបានទេលើកលែងតែអ្នកដែលបានធ្វើ … ” ។ “ពិតណាស់នៅចំណុច ដែល​មាន​ជំនួយ​លើ​ផ្នែក​ម៉ាស៊ីន។ “

នៅ​ពេល​សួរបញ្ជាក់​ថា​អ្នកណា​ដែលបាន​ជួយរថយន្ត Ferrari លោកបានឆ្លើយតបថា: “Mercedes – ហើយសម្រាប់ហេតុផលល្អ”។

“ការឈ្នះពានរង្វាន់ជើងឯកពិភពលោកលើ​ក្រុម Sauber គឺជារឿងមួយ ហើយជ័យលាភីលើ​ Ferrari គឺជារឿងមួយផ្សេងទៀត” ។

ទោះជាយ៉ាងណាក៏ដោយ លោក Wolff ប្រធានរថយន្តប្រណាំង​របស់​ក្រុមហ៊ុន​ Mercedes បានទទូចថាវា​មិន​មែន​ជា​ការពិតនោះ​ទេ​ចំពោះការអះអាងរបស់លោក Ecclestone នោះ។

#4TheTeam ? #Mercedes #AMG #F1 #MercedesAMGF1 #MexicoGP #MexicoCity #Cars #Motorsport ? x @paulripke

A post shared by Mercedes-AMG F1 (@mercedesamgf1) on Oct 28, 2017 at 7:22pm PDT

លោកបានបន្ថែមថា “ទេវាមិនពិតទេ។

«ទេទេប្រសិនបើអ្នកចាញ់ក្នុង​ការ​ប្រកួត​ដណ្តើម​ជើងឯក ហើយអ្នកបានធ្វើដូច្នេះ នោះ​អ្នកបានបាញ់សម្លាប់​ខ្លួនឯងហើយ»។

ទទួល​យក​បទពិសោធន៍​នៃការ​​ប្រណាំងរថយន្ត​ FIA Formula One ពេញមួយឆ្នាំ ២០១៧ នៅ FOX Sports Play ដែលអ្នកអាចមើលការប្រណាំង ផ្ទាយផ្ទាល់​ ពីជ្រុង​ដែល​​អ្នកមិន​ធ្លាប់​ឃើញពីមុន ការផ្សាយ​ខ្លឹម​សារ​សំខាន់ៗ សាច់​រឿង​នៅពីក្រោយឆាក និងច្រើនទៀត។ កុំឲ្យ​ខក​ខាន​ឲ្យ​សោះណា!

មតិយោបល់