កាយសម្ព័ន្ធ គ្រោងរៀបចំជើងឯកស្តង់ដាអន្តរជាតិលើកដំបូង ចុងខែវិច្ឋិកានេះ

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ​គ្រោងរៀបចំ​ការប្រកួត​ជើងឯកពានរង្វាន់​ឯកឧត្តម ថោង ខុន ស្តង់ដារអន្តរជាតិលើកដំបូង ​នៅ​ចុងខែ​វិច្ឆិកា​នេះ ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

តាមការបញ្ជាក់ពីលោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឲ្យដឹងថាការប្រកួត​នេះធ្វើឡើងស្រដៀងនិងការប្រកួត​កីឡា​ជាតិ​ឆ្នាំ​២០១៦ ​ប៉ុន្តែបន្ថែមលក្ខខណ្ឌបច្ចេកទេស និងរូបមន្តអន្តរជាតិមួយចំនួន ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ កីឡាករ ​ ​ត្រៀមបើកទ្វារជាម្ចាស់ផ្ទះកីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

លោកបន្តថា ពានរង្វាន់នេះ ចំណាយថវិការដល់ទៅ២ម៉ឺនដុល្លារអាមេរិក ដោយបានក្រសួងអប់រំផ្តល់កញ្ចប់ថវិការអោយប្រមាណ៨​ពាន់​ដុល្លារ ហើយឯកឧត្តម ថោង ខុន ប្រធាន​សហព័ន្ធ​បន្ថែមធនធានផ្ទាល់ខ្លួនបង្រ្គប់អោយការប្រកួតដំណើរការដោយរលូន​។​

ចំពោះឆ្នាំដំបូងនេះ សហព័ន្ធកំណត់យក​អត្ត​ព​លិ​ក​ចូលរួម​ចន្លោះ​ពី​៨០០​ទៅ​១​ពាន់​នាក់ប៉ុណ្ណោះ​ ដោយពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​១៣​វិញ្ញាសា ​ហើយ​ក្នុង​១​វិញ្ញាសា​ខេត្ត​នីមួយៗ​អាចដាក់​កីឡាករ​បាន​ពីរ​នាក់ ឬ​ពីរ​ក្រុម។

មតិយោបល់