សិក្ខាកាម២០នាក់ ទទួលវគ្គបណ្តុះបណ្តាលចៅក្រមកីឡាកាយសម្ព័ន្ធថ្នាក់មូលដ្ឋាន

សិក្ខាកាម២០នាក់ ក្នុងនោះស្រ្តី៦នាក់ ​ទទួលបានការបណ្តុះបណ្តាល​វគ្គចៅក្រម​ថ្នាក់មូលដ្ឋាន​ ដើម្បី​បង្កើន​ចំណេះដឹង​បច្ចេកទេសផ្នែក​កីឡា​កាយសម្ព័ន្ធ និង​បង្កើន​ប្រសិទ្ធភាព​ការប្រកួត​ ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ។

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រៀបរាប់ថា វគ្គ​បណ្តុះបណ្តាល​នេះធ្វើឡើង គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ផ្នែក​បច្ចេកទេស និង​របៀប​រៀប​ចំការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ឲ្យ​ស្របតាម​និយាម​អន្តរជាតិ​។ លើសពីនេះ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

វគ្គបណ្តុះបណ្តាលនេះគឺចំពេល ប្រកួតជើងឯកកាយសម្ព័ន្ធពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

មតិយោបល់