តើតំបន់ណាខ្លះលើចក្រវាឡយើងនេះធ្លាប់ទៅ WC ច្រើនជាងគេ?

ក្រុមការងារ Fox Sports Asia បានធ្វើអត្ថបទជាច្រើនដែលទាក់ទងទៅនិង World Cup មួយរយៈចុងក្រោយនេះ ថ្ងៃនេះយើងក៏សូមលើកយកប្រធានបទមួយទៀតដែលទាក់ទងនិង World Cup ដដែល ព្រោះថាពេលវាលាដ៏កក្រើកនេះកាន់តែ​ខិតជិតមកដល់ហើយ។ ម៉្យាងវិញទៀត យើងក៏ចង់ឲ្យប្រិយមិត្តបានជ្រោតជ្រាបពីព័ត៌មានទាំងនេះកាន់តែច្រើនថែមទៀត។

ការបែងចែកតំបន់នៅក្នុង ពិភពបាល់ទាត់ FIFA គឺមានភាពខុសប្លែកខ្លះពីទ្វីបឬតំបន់នៅលើលោកយើងនេះ ពោលគឺមាន​តែ ៦តំបន់ តែប៉ុណ្ណោះដែលត្រូវប្រកួតប្រជែង ដើម្បីបានកៅអីទៅលេងនៅ FIFA World Cup។ តើតំបន់ទាំង នោះមានអ្វីខ្លះទៅ? មានដូចជា តំបន់អាស៊ី (AFC) តំបន់អាហ្វ្រិក (CAF) តំបន់អាមេរិកខាងជើង (CONCACAF) តំបន់អាមេរិកខាងត្បូង (CONMEBOL) តំបន់អូសេអានី (OFC) និង តំបន់អឺរ៉ុប (UEFA)។

នៅក្នុងតំបន់ទាំងនោះ តើតំបន់មួយណាបានទៅលេងនៅ World Cup បានច្រើនដងជាងគេគិតត្រឹមឆ្នាំ ២០១៤ តាំងពីចាប់ផ្តើមមក? តោះ! មកក្រឡេកមើលទាំងអស់គ្នា៖

១. តំបន់អឺរ៉ុប (UEFA)៖ ជាតំបន់ដែលមានការអភិវឌ្ឍន៍លើវិស័យបាល់ទាត់នេះខ្លាំងហើយក៏បានទៅលេងនៅ WC នេះច្រើនជាងគេដែរ។

  • ចូលរួមបាន ២៣១ដង ក្នុង ២០លើក
  • ឈ្នះពានបាន ១១ដង ក្នុង ២០លើក

២. តំបន់អាមេរិកខាងត្បូង (CONMEBOL)៖ តំបន់អាមេរិកឡាទីនមួយនេះសម្បូរទៅដោយប្រទេសដែលមានកីឡាករល្អៗច្រើនជាងគេលើលោកយើងនេះ ហើយក៏ជាតំបន់ដែលបានទៅលេងនៅពានកំពូលមួយនេះលេខ២ ផងដែរ។

  • ចូលរួមបាន ៨០ដង ក្នុង ២០លើក
  • ឈ្នះពានបាន ៩ដង ក្នុង ២០លើក

៣. តំបន់អាមេរិកខាងជើង (CONCACAF)៖ ជាតំបន់មួដែលមិនការអភិវឌ្ឍន៍លើវិស័យបាល់ទាត់នេះបង្គួរ ដោយចូលរួមលេង​ពាននេះបាន ៣៩ដង​ ហើយមិនដែលបានឈ្នះពានកំពូលមួយនេះទេ ធ្លាប់បានលេខ៣ម្តងប៉ុណ្ណោះ។

៤. តំបន់អាហ្វ្រិក (CAF)៖ ដូចទៅនិងអាមេរិកខាងជើងដែរ តំបន់ក្តៅមួយនេះមានកីឡាករជាច្រើនមកប្រកបអាជីពនៅ តំបន់អឺរ៉ុប ហើយចំនួនមកលេងនៅ WC គឺ ៣៩ដង និងមិនដែលឈ្នះពានដូចគ្នា ធ្វើល្អបំផុតគឺ ឆ្លងត្រឹមវគ្គ ៨ក្រុម

៥. តំបន់អាស៊ី (AFC)៖ ងាកមកតំបន់អាស៊ីយើងក៏មិនធម្មតាដែរធ្លាប់បានចូលរួមពាននេះដល់ទៅ​៣២ដង តែក៏មិនទាន់ស្គាល់ជាតិពាននេះនៅឡើយទេ ធ្លាប់តែបានលេខ ៤ម្តង

៦. តំបន់អូសេអានី (OFC)៖ ចុងក្រោយគឺតំបន់ដែលមានប្រទេសតិចជាងគេ មានតែ ១៤ប្រទេសប៉ុណ្ណោះ ហើយធ្លាប់ឈានជើង មកកាន់ពាននេះបានតែ ៤ដងទេ ធ្វើល្អបំផុតគឺ ឆ្លងត្រឹមវគ្គ ១៦ក្រុម

មតិយោបល់