Zidane​​ មិនបារម្ភពីបញ្ហាកាតាឡាំងទៀតទេ

អ្នកចាត់​ការក្រុម​ Real Madrid Zinedin Zidance មិនរំពឹងថាមានអ្វីនឹងកើតឡើងខុសពីធម្មតាទេ ខណៈពេលដែលគាត់រៀបចំក្រុមដើម្បីប៉ះជាមួយ Girona នៅក្នុងដំណាក់កាលនៃការទាមទារឯករាជ្យភាព​របស់តំបន់កាតាឡាំងនោះ។

រដ្ឋាភិបាលអេស្ប៉ាញកាលពីពេលថ្មីៗនេះបានលុបចោលមាត្រា ១៥៥ ដើម្បីដកហូតអំណាចពីរដ្ឋាភិបាល​កាតាឡាំង និងបញ្ចូលតំបន់នេះទៅក្នុង​រដ្ឋធានីម៉ាឌ្រីតវិញ ដែលបង្កជាអស្ថេរភាពនយោបាយបន្ថែមទៀត​។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ និងសង្រ្គាមស៊ីវិលរបស់អេស្ប៉ាញមក Los Blancos ធ្លាប់បានមានទំនាក់​ទំនងជាមួយឧត្តមសេនីយ៍ Francisco Franco ដែលជាជនផ្តាច់ការហ្វាស៊ីស ដែលចាត់​វិធានការ​ខ្លាំងលើ​វប្បធម៌ និងភាសានៃតំបន់កាតាឡាំង។

ការដែល Francon គាំទ្រក្រុម Real Madrid និងការចាត់ទុកក្លឹបបាល់ទាត់ Barcelona ថាជានិមិត្តសញ្ញានៃ​មោទនភាពរបស់កាតាឡនៀ បានធ្វើឲ្យបញ្ឆេះកំហឹងទៅលើក្រុម Real Madrid ហើយក្រុម Gironaនៅ ភាគឦសាននៃតំបន់ ក៏អាចនឹងបង្ហាញភាពខឹងសម្បារចំពោះ​ស្វយ័តភាពផងដែរ នៅពេលដែលក្រុមរបស់​ Zidane ចូលក្នុងទីលាននៃទឹកដី Estadi Municipal de Montilivi។

ក្រោយពីយកឈ្នះ Fuenlabrada ដោយលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅក្នុងក្របខណ្ឌ Copa del Rey លោក Zidance បាននិយាយថា “យើងមិនមានការព្រួយបារម្ភអ្វីទេអំពីបញ្ហាកាតាឡូនៀ ដោយសារ​នៅទីនោះមានសន្តិសុខនៅជាប់ជានិច្ច។”

យើងនឹងធ្វើការប្រកួតដោយមិនយកខួរក្បាលទៅគិតលើបញ្ហាអ្វីផ្សេងពីនេះទេ។ យើងនឹងមិនស្នើសុំ​ឲ្យ​អ្នក​គាំទ្រធ្វើអ្វីម្យ៉ាងនោះទេ។ យើងគិតតែពីរឿងប្រកួតតែប៉ុណ្ណោះ។ យើងសង្ឃឹមថា​ការប្រកួតប្រព្រឹត្តទៅបាន​ល្អគឺបានហើយ។”

បើយោងតាមវិទ្យុ Onda Cero ការប្រកួតនេះកំពុងប្រឈមនឹងការពន្យារពេល ក្រោយការប្រកួតរវាង Barcelona ជាមួយ Las Palma នៅដើមខែតុលាដែលបានធ្វើឡើងនៅ Camp Nou ដោយគ្មានអ្នកទស្សនា ដោយសារហេតុផលសុវត្ថិភាពស្រដៀងគ្នា។

មតិយោបល់