Zidane ចេញមុខការពារ Ronaldo និង Benzema ទោះពួកគេរកគ្រាប់បាល់មិនបាន

គ្រូ​បង្វឹក​របស់​ក្រុម Real Madrid លោក Zinedine Zidane បាន​លួងចិត្ត​កូន​ក្រុម​របស់​ខ្លួន ​កីឡាករ Cristiano Ronaldo និង Karim Benzema ខណៈ​ពេល​ដែល​ពួកគេ​បាន​បរាជ័យ​ក្នុងការ​រក​គ្រាប់​បាល់​ពេល​លេង​ជាមួយ​ក្រុម Las Palmas កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

ក្រុម Real Madrid បាន​ទទួល​ជ័យជំនះ​ក្រោម​លទ្ធផល ៣-០ នៅ​ទឹកដី Santiago Bernabeu ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Casemiro Marco Asensio និង Isco ប៉ុន្តែ​កីឡាករ​ឆ្នើម​ពីររូប​ទៀត​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។

Zidane បាន​និយាយ​ថា យើង​កំពុង​និយាយ​ពី Benzema និង Cristiano ហើយ​វា​ជា​ការ​ពិត ខ្ញុំ​មិន​ដឹងថា​តើ​ពួកគេ​រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ​នោះ​ទេ។ ពួក​គេជា​មនុស្ស​ដំបូង​ដែល​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ ប៉ុន្តែ​រឿង​សំខាន់​នោះ​គឺ​ទម្រង់​លេង និង​អ្វីដែល​ពួកគេ​ធ្វើ។

កីឡាករ Cristiano បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​កីឡាករ Isco ដើម្បី​ស៊ុត​បញ្ចូល​ទី ហើយ​ខ្ញុំ​អាចប្រាប់​អ្នក​បាន​ថា គាត់​ពិត​ជា​រីករាយ​ណាស់​ជាមួយ​គ្រាប់​បាល់​នោះ។ គាត់​រីករាយ​ក្នុងការ​ផ្តល់​ឱកាស​ស៊ុត​បញ្ចូល​ទី ហើយ​វា​គឺជា​គ្រាប់​បាល់​ដែល​ស៊ុត​បញ្ចូល​សំណាញ់​បាន​យ៉ាង​ល្អផង​ដែរ។ យើង​ដឹងថា​គាត់​ចូលចិត្ត​ស៊ុត​បញ្ចូល​ទី ហើយ​គាត់​សប្បាយ​ចិត្ត​បំផុត​នៅ​ពេលស៊ុត​បញ្ចូល​ទី​បាន។

ប៉ុន្តែ​យើង​ជឿថា​គាត់​នឹង​ទទួល​បាន​ជោគ​ជ័យ។ នៅពេល​នេះ​គាត់​មិន​អាច​រកគ្រាប់​បាល់បាន​នៅ​លីក​មែន ប៉ុន្តែ​គាត់​ក៏​លេង​នៅ Champions League ដែរ​ហើយ​គាត់​ក៏​ត្រូ​វធ្វើ​រឿងផ្សេង​ទៀត​ដែរ។ គាត់​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុម ហើយ​នៅទី​បញ្ចប់​គាត់​នឹង​ទទួល​បាន​ជោគ​ជ័យ។

?? @Cristiano ⭐ ? IFFHS World’s Best Goalscorer in 2016 ⚽ #HalaMadrid

A post shared by Real Madrid C.F. ? (@realmadrid) on Nov 3, 2017 at 5:15am PDT

Sergio Ramos ខ្សែ​ការពារ​ក្រុម Real Madrid ក៏​មាន​សារ​ស្រដៀង​គ្នានេះ​ប្រាប់​ទៅ​តារា​សម្តែង​ទាំង​ពីរ​ដែរ​ថា Cristiano និង Karim នឹង​រកគ្រាប់​បាល់​បាន​នៅ​ពេល​ឆាប់ៗ​នេះ”។

“Ramos បាន​និយាយ​ថា Karim មិន​គិត​ច្រើន​ទេ​អំពី​រឿង​នេះ ប៉ុន្តែ Cristiano វិញ​ប្រាកដ​ជាត្រឡប់​ទៅផ្ទះ​វិញ​ដោយ​អាក់អន់​ចិត្ត​ហើយ​នៅពេល​ដែល​គាត់​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដូច្នេះ។”

“ប៉ុន្តែ​យើង​មិន​ព្រួយ​បារម្ភ​ថា​ពួកគេ​ទើប​តែ​បាន​ស៊ុត​បាល់​បញ្ចូល​ទីបាន​តិចតួច​នោះ​ទេ ពី​ព្រោះ​ពួកគេ​នឹង​អាច​កែប្រែ​វា ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ជ័យ​ជំនះ ហើយ​ពួកគេ​នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន”។

មតិយោបល់