Valverde ការពារកីឡាករ Suarez ខណៈដែល Alcacer កំពុងលេចធ្លោ

លោក Ernesto Valverde គ្រូ​បង្វឹក​ក្រុម Barcelona បាន​សរ​សើរ​ខ្សែ​ប្រយុទ្ធ​ដែល​មិន​អាចរក​គ្រាប់​បាល់​បាន Luis Suarez ខណៈ​ពេល​ដែល​លោក​ក៏​បាន​សរសើរ​កីឡាករ​ឆ្នើម Paco Alcacer ផង​ដែរ។

Alcacer ស៊ុត​បញ្ចូលទី​បាន​ពីរ​គ្រាប់​ដើម្បី​ជួយ​ឲ្យ Barca យក​ឈ្នះ​លើ​ក្រុម Sevilla ដោយ​លទ្ធផល ២-១ នៅ​ទឹក​ដី Camp Nou កាលពី​ថ្ងៃសៅរ៍​នេះ ដោយ​បន្ត​នាំមុខ​គេ ៤ ពិន្ទុ​នៅលើ​តារាង​ក្នុង​ក្រប​ខណ្ឌ La Liga ប៉ុន្តែ​កីឡាករ Suarez វិញ​កំពុង​រង​សម្ពាធ​ផ្ទាល់ខ្លួន​ខណៈ​ពេល​ដែល​រូបគេ​ទើបតែ​រកបាន​បី​គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​ការប្រកួត​លីក​ចំនួន ៨ ប្រកួត​មក​នេះ។

Valverde បាន​និយាយ​ថា កីឡាករ Alcacer រក​បាន​គ្រាប់​បាល់​សំខាន់ៗ​ចំនួន​ពីរ​គ្រាប់ ហើយ​គាត់​សង្ឃឹម​ថា​គ្រាប់​បាល់​នេះ​នឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​គាត់​ដូច​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវការ​។”

“យើង​រីករាយ​ជាមួយ​នឹង​គាត់ និង​សម្រាប់​ក្រុម​ទាំង​មូល។ គាត់​មិនទាន់​បាន​លេង​ច្រើន​នៅឡើយ​ទេ ប៉ុន្តែ​គាត់​បាន​បង្ហាញ​ថា​គាត់​គឺជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប ហើយ​យើង​ពិតជា​រីករាយ​ណាស់។

“ខ្ញុំ​មាន​ក្រុម​ខ្លាំង​នៅទី​នេះ ហើយ​គ្រប់គ្នា​អាច​ចូល​លេង និង​រក​គ្រាប់​បាល់​បាន។ វា​គឺ​ជាកិត្តិយស​របស់​កីឡាករ​ដែល​គាត់​អាច​ចូល​លេង​បាន​យ៉ាង​ល្អ។

“យើង​បាន​និយាយ​ច្រើន​មក​ហើយ​អំពី​កីឡា​ករ Suarez កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ខ្ញុំពិត​ជារីករាយ​ណាស់​ដែល​មាន​កីឡាករ​ដូចជា​រូបគាត់ ដោយសារ​តែ​សមត្ថភាព​របស់​គាត់ និង​អ្វីគ្រប់​យ៉ាង​ដែល​គាត់​បាន​ផ្តល់​សម្រាប់​យើង។

“គាត់​គឺខ្សែ​ប្រយុទ្ធ​ស្រួច​ម្នាក់។ ទោះ​បី​ជា​គាត់​មិន​ទាន់​រកគ្រាប់​បាល់​បាន​នៅក្នុង​ការប្រកួត​ថ្មីៗ​នេះ​ក៏​ដោយ ក៏​រូប​គាត់​នៅតែ​មាន​ឱកាស​ជា​និច្ច ហើយ​នោះ​ជា​សញ្ញា​ដ៏​ល្អ​មួយ។”

មតិយោបល់