Bale មិនទៅណាចោល Madrid ទេ!

ភ្នាក់ងាររបស់កីឡាករ Gareth Bale បានអះអាងថា Bale ចង់ចំណាយពេលនៃអាជីពនៅសល់នៅក្លឹប Real Madrid ហើយបានចោទប្រកាន់សារពត៌មានអេស៉្បាញពីការប្រឌិតរឿងផ្លាស់ប្តូររបស់ Bale។

ខ្សែបម្រើអន្តរជាតិវេលរូបនេះ បានជួយឲ្យក្លឹបឈ្នះឈ្នះពានរង្វាន់ Champions Leagues បីលើក និងពានរង្វាន់ La Liga មួយលើក។

ដោយសារខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានញោមញីដោយការរងរបួសក្រលៀននិងកំភួនជើងនៅរដូវកាលនេះ ពាក្យចចាមអារាមអំពីការផ្លាស់ទៅកាន់ក្រុម Manchester United បានកើនឡើង។

ប៉ុន្តែអ្នកតំណាង Bale លោក Jonathan Barnett ទទូចថាកីឡាករ Bale មិនបានគិតពីការចាកចេញពី Madrid ហើយបានរិះគន់ស្តង់ដារសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ។

លោក Barnett បាននិយាយមុនការវិលត្រឡប់របស់ Bale សម្រាប់ការប្រកួត Copa del Rey ជាមួយនឹងក្រុមលំដាប់ទី ៣ Fuenlabrada ថា “គេចង់លេងពេញមួយជីវិតរបស់គេនៅក្រុម Real Madrid”។

“គេស្រឡាញ់ម៉ាឌ្រីដ ទីក្រុងម៉ាឌ្រីដ ជីវិត ហើយគាត់ស្រឡាញ់ក្លឹបនេះ។”

“ពិតណាស់វាធ្វើឱ្យគេឈឺចាប់នៅពេលអ្នកគាំទ្រមិនគាំទ្រគេ ហើយបែរគាំទ្រកីឡាករដទៃទៀតដែលមិនសូវល្អវិញ។”

“វាជារឿងឆ្កួតលីលា ហើយវាកើតឡើងតែនៅក្នុងប្រទេសអេស្ប៉ាញទេ ហើយខ្ញុំមិនយល់សោះ អ្នកគាំទ្រគួរតែយល់រឿងនេះ ហើយដឹងថាគេលេងល្អប៉ុណ្ណា។”

“ខ្ញុំគិតថាអ្នកដែលសរសេរអត្ថបទទាំងនេះគួរត្រលប់ទៅសាលារៀន ហើយរៀនថាអ្នកសារព័ត៌មានឡើងវិញ វាមិនមែនជាការបង្កើតរឿងនោះទេ ខ្ញុំមិនចង់ខឹងដោយសារតែខ្ញុំបានអានរឿងដែលគេបង្កើតឡើងនោះទេ។”

“អ្នកកាសែតមួយចំនួននៅប្រទេសអេស្ប៉ាញបានសរសេរដូចសំរាម ពួកគេមិនផ្អែកលើមូលដ្ឋានហេតុផលបាល់ទាត់ទេ ហើយនេះគឺជាកំហុស។ ពួកគេមិនចំណាយពេលវេលាដើម្បីវិភាគអ្វីដែលគេ (Bale) បានធ្វើអ្វីខ្លះនោះទេ។ អ្នកគាំទ្រគួរស្រលាញ់គេ (Bale)” ។

មតិយោបល់