Dembele នឹងអាចត្រឡប់មកជួយ Barcelona វិលបានក្នុងរយៈពេល ២ សប្តាហ៍ទៀត

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Dortmund កីឡាករ Ousmane Dembele ដែល​ក្លឹប Barcelona ទិញក្នុង​តម្លៃថ្លៃ​ជាង​គេ​បំផុត​នោះ​ត្រូវបា​នគេ​រំពឹង​ថា​នឹង​អាច​វិល​ត្រឡប់​មក​ចូល​រួមការ​ប្រកួត​វិញបាន​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ទៀត បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​រងរបួស​រយៈពេល​វែង​រួច​មក។

កីឡាករ Dembele ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ក្រុម​កំពូង​តារាង La Liga ចាប់​តាំងពី​គាត់​រងរបួស​ដាច់​សរសៃ​ពួរ នៅក្នុង​ការ​ប្រកួត​លីក​ជាមួយ​ក្រុម Getafe កាល​ពីខែ​កញ្ញា​មកម្ល៉េះ។

ទោះបី​ក្រុម Barcelona មិនមាន​វត្តមាន​របស់​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន ៩៦ លាន​ផោន​រូបនេះ​អំឡុង​ពេល​ជោគជ័យ​នៅ​ដើម​រដូវកាល​នេះ​ក៏​ដោយ ក៏​កីឡាករ​វ័យ ២០ ឆ្នាំ​រូប​នេះ​ប្តេជ្ញាថានឹង​ផ្តល់​នូវការ​ស្វាគមន៍​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​របស់​លោក Ernesto Valverde ។

 

កីឡាករ Dembele រំពឹង​ថា​នឹង​អាច​ត្រឡប់​មកវិញ​មុន​បំណាច់​ឆ្នាំ ២០១៧ ខណៈ​ពេល​ដែល​គាត់​ដឹង​ថា គាត់​នឹង​ត្រូវប្រឹង​ប្រែង​ហ្វឹកហាត់​ឡើងវិញ​ក្រោយ​ពីការ​សម្រាក​យ៉ាង​យូរ​មក។

គាត់​បាន​ប្រាប់​ទូរទស្សន៍ Canal-plus ថា៖ “ខ្ញុំនឹង​ត្រឡប់​មក​ចូល​លេង​ជាមួយ​ក្រុម​វិញ ក្នុងរយៈពេល​ពីរ​សប្តាហ៍​ទៀត។”

“វានឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដោយសារ​តែ​ខ្ញុំត្រូវ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ ​ប៉ុន្តែ​ខ្ញុំ​នឹងប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បំផុ​តជា​រៀងរាល់​ថ្ងៃ ដើម្បី​អាច​ត្រឡប់​មក​ចូល​លេង​វិញ​បានកាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។”

ការវិល​ត្រឡប់​មក​វិញ​របស់​កី​ឡាករ Dembele នឹង​ឆាប់​ជាង​ការរំពឹង​ទុក​ពី​ដំបូង បន្ទាប់​ពីមាន​ការ​ព្រួយ​បារម្ភខ្លា​ចថា​គាត់​អាច​នឹង​ត្រូវ​ឈប់​សម្រាក​រហូត​ដល់​បួន​ខែ ​ដោយសា​រតែគាត់​ទទួល​រង​របួស​ជា​លើក​ដំបូង។

មតិយោបល់