តាមសេចក្តីរាយការណ៍ Griezmann ទាមទារប្រាក់ខែបន្ថែមទើបព្រមទៅ Man Utd

ខ្សែ​ប្រយុទ្ធ​របស់ Atletico Madrid កីឡាករ Antoine Griezmann ត្រូវ​បាន​គេ​រាយការណ៍​មកថា កំពុង​ស្នើ​សុំ​ទឹក​ប្រាក់ ៤០០,០០០ ផោន​ក្នុង​មួយ​សប្តាហ៍ សម្រាប់​ការ​ទៅ​លេង​នៅ Manchester United ។

ខណៈ​ពេល​ដែល Barcelona ក៏​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​កំពុង​ចង់​បាន​កីឡាករ​ជម្រើស​ជាតិបារាំង​រូបនេះ​ដែរ​នោះ Griezmann ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ធ្វើការ​ទាមទារ​ប្រាក់បៀវត្សរ៍​របស់​គាត់​បន្ថែម ប្រសិន​បើ​ក្រុម​របស់ Jose Mourinho ចង់​ចុះ​កុង​ត្រា​ជាមួយ​គាត់​នោះ​។

វាត្រូវ​បាន​គេ​ជឿ​ថា Man United បាន​ធ្វើការ​ផ្តល់​ជូន Griezmann នូវ​កញ្ចប់​ប្រាក់​បៀវត្សរ៍​ចំនួន ២៩០,០០០ ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​មុន​រដូវ​កាល​នេះ​។

តាម​ប្រភព​នោះ​បាន​ប្រាប់​កាសែត The Sun ថា៖ «ការ​កែប្រែ​នូវ​ប្រាក់​បៀ​វត្សរ៍​នេះ​មាន​ភាពខុស​គ្នា​ច្រើន​ទៅ​នឹង​ការ​ចរចា​ទិញ Griezmann លើក​ដំបូង​»។

«កញ្ចប់​ប្រាក់​បៀវត្សរ៍​ដែល​ត្រូវ​បាន​ផ្តល់​ជូន​កាល​ពី​ឆ្នាំ​មុនដែល​មាន​ការ​យល់​ព្រម​រួច​ហើយនោះ ឥឡូវ​នេះ​គឺ​មាន​ចំនួន​តិច​ជាង​អ្វី​ដែល​គាត់​ចង់​បាន​សម្រាប់​រដូវក្តៅ​ក្រោយ​ឆ្ងាយ​ណាស់​»។

«វា​ប្រហែល​ជា​ថ្លៃ​ជ្រុល​ពេក សូម្បី​តែ​យើង​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ។ ក្លឹប​ពិតជា​ចង់​បានកីឡាករ​រូប​នេះ​ណាស់ ប៉ុន្តែ​តម្លៃ​ខ្លួន​នេះ​ថ្លៃ​ពេក​ហើយ​»។

«ក្រុម​របស់​គាត់​កំពុង​ធ្វើការ​ទាម​ទារ​ផ្សេង​គ្នា ដែល​ក្លឹប​អាច​នឹង​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តល់​ជូន​តាម​ការ​សំណើ​នេះ​»។

មតិយោបល់