ឃួន ឡាបូរ៉ាវី ស៊ុតមួយគ្រាប់នាំបឹងកេតឡើងវគ្គចែកពូល AFC CUP ២០១៨

ឃួន ឡាបូរ៉ាវី ប្រធានក្រុមបឹងកេត បានស៊ុតមួយគ្រាប់ជួយក្លិបឡើងវគ្គចែកពូល AFC CUP ជាលើកទី២ ក្រោយឈ្នះការប្រកួត​ទាំងពីរជើងលើក្លិបឡាវ Lao Toyota សរុប ៤-៣។

ក្រុមទាំងពីរបានលេងស្មើក្នុងលទ្ធផល ៣-៣ កាលជើងទី១ នៅទឹកដីកម្ពុជា។ ដោយឡែកការប៉ះគ្នានៅជើងទី២កាលពីយប់មិញវិញ ក្រុមឡាវគ្រប់គ្រងបាល់បានច្រើនជាង​ ប៉ុន្តែផ្ទុយទៅវិញ បានជាត្រូវ បូរ៉ាវី ទម្លាយសំណាញ់ទីបាន ក្រោយទទួលបាល់ជ្រុងពី Maycon ធ្វើ​ឲ្យ​បឹងកេត​ទទួលបាន​ជ័យជម្នះលើក្រុមឡាវ ១-០។

ជ័យជម្នះនេះ បានធ្វើអោយបឹងកេតឡើងវគ្គចែកពូលជាលើកទី២ ដោយត្រូវប៉ះក្រុមខ្លាំងៗដូចជា Ceres Negros, Shan United, Home United។

មតិយោបល់