វឌ្ឍនាកា អាច​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​បើក​ឆាក​លីគ​កំពូល​ម៉ាឡេស៊ីល្ងាចនេះ

លីគកំពូលម៉ាឡេស៊ីបានដំណើរការរដូវកាលថ្មីហើយនាសប្តាហ៍នេះ ដោយ ចាន់ វឌ្ឍនាកា រំពឹងថានឹងចូលលេងក្នុងជម្រើសដំបូងឲ្យ Pahang តទល់ក្រុម Perak នៅកីឡដ្ឋាន Darulmakmur ។

នៅថ្ងៃទី ៤ កុម្ភៈ នាម៉ោង៨:០០នាទី ( ម៉ោងនៅកម្ពុជា) នេះ ក្រុមជើងឯករងឆ្នាំមុន Pahang FA នឹងទទួលភ្ញៀវ Perak ។ នេះជាប្រកួតដ៏គួរអោយចង់តាមដាន ត្បិតអ្នកគាំទ្រទន្ទឹងចាំមើលថាតើវឌ្ឍនាកាអាចលេងជម្រើស១១នាក់បានឬទេ?

បើមើលពីការប្រកួតមិត្តភាពកន្លងមក វឌ្ឍនាកា ពិតជាលេងក្នុងជម្រើសដំបូង ព្រោះ​គេទទួលបានការទុកចិត្តពីគ្រូបង្វឹកក្នុងការផ្តល់តួនាទីជាអ្នករ៉ាប់រ៉ងបាល់ហ្វ្រ៊ីឃីកនិងបាល់ជ្រុង។ តួនាទីនេះគេបំពេញយ៉ាងល្អហើយថែមទាំងរកបាន២គ្រាប់ទៀតផង។

INFO TIKET 🏆 | Liga Super 2018 ⚽️ | Pahang VS Perak📆 | 4 Februari 2018⏰ | 9.00 malam🏟 | Stadium Darul Makmur#pahangfa #pahangfa2018#ligasuper2018#ligamalaysia2018

Posted by Pahang FA on Friday, 2 February 2018

មតិយោបល់