បឹងកេត បើកឆាកវគ្គចែកពូល AFC CUP ប៉ះ Ceres–Negros ម៉ោង៦:៣០នាទីល្ងាចនេះ

ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងប៉ះក្រុមជើងឯកលីគកំពូលហ្វ៊ីលីពីន Ceres–Negros ក្នុងជំនួបបើកឆាកវគ្គចែកពូល AFC CUP នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ នេះ វេលាម៉ោង៦:៣០នាទីល្ងាច។

ក្រុមបឹងកេត បានឡើងមកវគ្គចែកពូលនេះ ដោយឈ្នះវគ្គជម្រុះជាមួយ Lao Toyota។ ចំណែក Ceres–Negros ធ្លាក់មកលេងវគ្គចែកពូល AFC CUP ដោយសារចាញ់វគ្គជម្រុះជុំចុងក្រោយ AFC Champions League ជាមួយក្រុមចិន។

ពាក់ព័ន្ធនឹងការប្រកួតនេះ លោក កែវ កុសល គ្រូបង្គោលក្លិបបឹងកេត បានលើកឡើងថា ក្រុមខ្លួននឹងផ្តោតលើការការពារច្រើន ត្បិតប៉ះដៃគូខ្លាំង។ ប៉ុន្តែយ៉ាងណា លោកថា បឹងកេតបានត្រៀមរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ។

ចំពោះជើងកីឡាករ ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៧នឹងអវត្តមាន សេត រូស៊ីប ដោយរបួសកាលពីប៉ះ Lao Toyota , Gbenga និង Julius ដោយសារបញ្ហាលិខិតឆ្លងដែន។

ប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៍ BTV ផងដែរ។

មតិយោបល់