មើលការតស៊ូរបស់ វឌ្ឍនាកា, សុខផេង, Kyaw Ko Ko , Aung Thu នៅលីគម៉ាឡេស៊ីនិងថៃ

FOX Sports Asia សូមណែនាំប្រិយមិត្តមកមើលពីការវិវត្តិរបស់កីឡាករអាស៊ាន៤នាក់គឺ ចាន់ វឌ្ឍនាកា និង កែវ សុខផេង កំពុងលេងនៅលីគម៉ាឡេស៊ី។ Kyaw Ko Ko និង Aung Thu កំពុងបន្តអាជីពនៅលីគកំពូលថៃ។ 

 កែវ សុខផេង PKNP

 

កែវ សុខផេង បង្ហាញសក្តានុពលខ្ពស់ ក្នុងនាមជាកីឡាករកម្ពុជាទី១ដែលបានស៊ុតបញ្ចូលទីនៅលីគកំពូលម៉ាឡេស៊ី។ ប៉ុន្តែយ៉ាងណា គេនៅអង្គុយកៅអីបម្រុងពេល PKNP ចាញ់ Kedah FA ១-០។

នេះជាការចាប់ផ្តើមដ៏ល្អមួយ រួមទាំងអត្តចរិកដ៏ល្អរបស់គេ សុខផេង នឹងអាចធ្វើបាន។

ចាន់ វឌ្ឍនាកា – Pahang FA 

បន្ទាប់ពីចាប់ផ្តើម២ប្រកួតដំបូងមិនបានល្អ ចាន់ វឌ្ឍនាកា រួមជាមួយក្លិប Pahang FA របស់ខ្លួន បានស្តារមុខមាត់ក្នុងជំនួបតទល់ Kelantan ដោយឈ្នះ ៣-០ ។

វឌ្ឍនាកា លេងបានល្អជាង កាលដែលក្រុមគេភ្លាត់ចាញ់ PKNS ១-០ កាលពីពាក់កណ្តាលសប្តាហ៍។ យ៉ាងណាក្តី អ្នកគាំទ្រ និងលោក Dollah Salleh នៅតែជឿជាក់លើ Messi កម្ពុជា ត្បិតដំណាក់កាលនេះ គ្រាន់តែការចាប់ផ្តើមប៉ុណ្ណោះ។

Kyaw KoKo – Chiangrai United

រឿងដ៏ល្អមួយរបស់ Ronaldo មីយ៉ាន់ម៉ា ដែលបានចូលរួមជាមួយក្លិបជើង​ឯក Thai League Cup ហើយបើកឆាកលីគរបស់គេ ឈ្នះ ១-០ ទៅលើ Chonburi។

ដំបូងឡើយគេនៅកៅអីបម្រុង ប៉ុន្តែបានប្តូរចូលនៅនាទីទី៧៧ ជំនួសខ្សែបម្រើ Bajram Nebihi ។ ការបង្ហាញខ្លួនដំបូងនេះ គាត់ពុំអាចជួយក្រុមបានច្រើនឡើយ ប៉ុន្តែបើនៅតែព្យាយាម គាត់នឹងអាចបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីនៅលីគថៃបាន។

Aung Thu – Myanmar and Police Tero

អ្នកគាំទ្រក្លិប Police Tero បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រាប់ពេជ្រមីយ៉ាន់ម៉ារូបនេះ។ ពួកគេសង្ឃឹមថា Aung Thu នឹងធ្វើបានល្អបំផុត ក្នុងរដូវកាលដំបូងរបស់ខ្លួន។

ប្រកួតផ្លូវការទី១នៅលីគកំពូលថៃ Aung Thu ប្រើពេលតែ៩នាទីដំបូងប៉ុណ្ណោះ ដើម្បីស៊ុតគ្រាប់បាល់បើកឆាក កាលពីថ្ងៃអាទិត្យកន្លងទៅ។

មតិយោបល់