តាកែវជួបភាពជូរចត់ជាងគេក្នុងពាន់សម្តេចហ៊ុន សែន ឆ្នាំ ២០១៨

ក្រុមបាល់ទាត់ជម្រើសខេត្តតាកែវ បានរងបរាជ័យយ៉ាងដំណំក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុនសែនថ្នាក់ខេត្តឆ្នាំ២០១៨ ដោយ៤ប្រកួតកន្លងមកពុំទាន់ឈ្នះ ហើយរបូតដល់ទៅ ៣៥គ្រាប់ និងស៊ុតដៃគូបានតែ២គ្រាប់ប៉ុណ្ណោះ។

បើកឆាកដំបូង តាកែវ ចាញ់កណ្តាល ៤-០ រួចបន្តចាញ់ កំពង់ចាម ៩-១ និងរបូត១១-១ ជាមួយព្រៃវែង ហើយសប្តាហ៍ទី៤ចាញ់ត្បូងឃ្មុំ ១១-០ ។

លទ្ធផលនេះ បានក្លាយជាកំណត់ត្រាក្រុមរបូតគ្រាប់់ច្រើនជាងគេក្នុងឆ្នាំ២០១៨ ហើយបានធ្លាក់ចេញពីពានរង្វាន់នេះជាស្រេច។

ពានរង្វាន់សម្តេច ហ៊ុន សែន​ លើកទី១២​ ឆ្នាំ ២០១៨ថ្ងៃពុធ ទី៤ រោច ខែចេត្រ ឆ្នាំរកា នព្វ​ស័ក, ព.ស​ ២៥៦១ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨សរុបលទ្ធផលបញ្ចប់ គ្រប់ប្រកួតទាំងអស់នៅថ្ងៃនេះ

Posted by Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន on Wednesday, 4 April 2018

មតិយោបល់