បុប្ផាភ្នំពេញក្រោន តាំងចិត្តជម្នះគ្រប់យ៉ាងដើម្បីរង់ចាំពាក់អាវជម្រើសជាតិនារី

ហួត គីមហុង កីឡាការិនីក្រុមបាល់ទាត់ភ្នំពេញក្រោន បង្ហាញការតាំងចិត្តខ្ពស់ក្នុងការលេងបាល់ ដើម្បីរង់ចាំជម្រើសជាតិនារីកម្ពុជាបង្កើត ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ។

គីមហុង ថាមានឧបសគ្គច្រើនដែលបង្អាក់ទឹកចិត្តនារីក្នុងពិភពបាល់ទាត់។ ប្រធានក្រុមក្លិបជើងឯកលីគកំពូល៦សម័យមួយនេះ ទម្លាយថា មជ្ឍដ្ឋានជុំវិញខ្លួនតែងចំអន់ពេលដែលនាង លេងកីឡាមួយពោពេញដោយការប្រកួតប្រជែងគ្រោះថ្នាក់ ដូចជាទប់បាល់ លោទ ទាត់ និងប្រើកម្លាំងខ្លាំងដើម្បីរត់លើទីលាន។

យ៉ាងណាក្តី ម្ចាស់អាវលេខ៧រូបនេះ នៅតែព្យាយាមលេងដើម្បីរក្សាក្តីស្រម៉ៃលេងឲ្យក្រុមជម្រើសជាតិកម្ពុជាបន្តទៀត។

គីមហុង ជាអតីតកីឡាការិនីមកពីខេត្តបាត់ដំបង ដែលធ្លាប់លើកពានបាល់ទាត់នារីថ្នាក់ជាតិឆ្នាំ២០១៦។ បច្ចុប្បន្ន នាងជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យន័រតុន ជំនាញទំនាក់ទំនងអន្តរជាតិ។

មតិយោបល់