កម្ពុជាអស់ឱកាសហើយ ខណៈវៀតណាមកំពុងកក់សំបុត្រទៅវគ្គបន្ត

កម្ពុជាមិនអាចសម្រេចបាននូវអ្វីដែលខ្លួនបានរំពឹងទុកសម្រាប់ការដណ្តើមយកកៅអីទៅកាន់ AFC Asian Cup ឆ្នាំ ២០១៩ ក្រោយពីបរាជ័យក្រោមថ្វី​ជើងរបស់ក្នុងលទ្ធផល ០-១ កាល​ពីល្ងាចថ្ងៃអង្គារនេះ។

Munther Abu Amarah ជាអ្នកដែលស៊ុតបញ្ចូលទីគ្រាប់តែមួយគាត់សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាពិកនៅទីក្រុងភ្នំពេញ នៅនាទីទី ១៧ ធ្វើឲ្យហ្ស៊កដានីស្ថិតនៅក្នុងចំណោមក្រុមទាំងពីរលើតារាងនៃពូល C និងទទួលបានសំបុត្រទៅកាន់អេមីរ៉ាតអារ៉ាប់រួមឆ្នាំ ២០១៩។

នៅល្ងាចថ្ងៃដដែលនេះដែរ វៀតណាម បានចូលរួមដំណើរជាមួហ្ស៊កដានីខណៈដែលគេទទួលបានមួយពិន្ទុដោយស្មើជាមួយអាហ្វហ្គានីស្ថានក្នុង​លទ្ធផល ០ ស្មើ នៅពហុកីឡដ្ឋានជាតិ My Dinh ដែលធ្វើឲ្យពួកគេមាន ៦ពិន្ទុល្មមនឹងអាចនាំមុខកម្ពុជាក្នុងដណ្តើមកីអីទៅវគ្គបន្ត។


សម្រាប់វៀតណាម ការឡើងទៅវគ្គបន្តក្នុងព្រឹត្តិការណ៍កំពូលសម្រាប់បាល់ទាត់អាស៊ីគឺជាការសមស្របតាមដំណើរប្រព្រឹត្តទៅរបស់ក្រុម​ក្រោយពី​ការសកម្មភាពរីកចម្រើនរបស់ពួកគេកាលពីពេលថ្មីៗនេះ។

ខណៈពេលនេះដែរ ប្រជាជនកម្ពុជាអាចនឹងនៅតែមានមោទនភាពចំពោះលទ្ធផលប្រកួតកាលពីយប់មិញ ហើយពួកគេទន្ទឹងចាំមើល​លទ្ធផល​ប្រសើរ​ជាងនេះក្នុងការប្រកួតចុង​ក្រោយជាមួយអាហ្វហ្គានីស្ថាននៅខែមីនាឆ្នាំក្រោយ។

មតិយោបល់