កីឡាករស៊ីរី Kharbin ជាប់ជាកីឡាករឆ្នើម AFC ប្រចាំឆ្នាំ

ខ្សែប្រយុទ្ធក្លឹប Al Hilal និងសញ្ជាតិស៊ីរី កីឡាករ Omar Kharbin ត្រូវបានក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ AFC សម្រាប់ឆ្នាំ 2017 ក្រោយការលេងបានយ៉ាងល្អ។

កីឡាការវ័យ ២៣ ឆ្នាំរូបនេះបានទទួលរង្វាន់នេះនៅឯកម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អាស៊ីនៅទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធកន្លងទៅ។

វាបង្ហាញពីការទទួលស្គាល់ពីការលេងយ៉ាងអស្ចារ្យរបស់គេ ក្នុងរយៈពេល១១ខែនេះ ទោះបីកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់បានទទួលការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកួតទាំងលេងឲ្យក្លឹបនិងទាំងលេងឲ្យប្រទេសក៏ដោយ។

From #ACL2017 to #WCQ, ?? Omar Khribin has had an outstanding 2017.

កាលពីខែមុនប្រទេសស៊ីរីរបស់កីឡាករ Kharbin បានទទួលបរាជ័យ ៣-១ ដោយ aggregate នៅឯទឹកដីអូស្រ្តាលីក្នុងជុំទី ៤ និងជុំផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដែលធ្វើឲ្យគេបាត់បង់ឱកាសបានបង្ហាញខ្លួននៅរុស្ស៊ីនៅឆ្នាំក្រោយ។

ហើយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន គេបានត្រឹមខកចិត្តម្តងទៀត ខណៈពេលក្លឹប Al Hilal បានចាញ់ក្រុម Urawa Red Diamonds ២-១ ដោយ aggregate នៅវគ្គផ្តាច់ព្រ័ត្រ AFC Champions League ។

ទោះជាបែបនេះមែនក៏ដោយ យើងមិនអាចប្រកែកថា Kharbin មិនបានចូលរួមចំណែកជួយឱ្យក្រុមទាំងពីរទទួលបានជ័យជំនះនោះទេ ជាពិសេសនៅពេលដែលរូបគេបានជាប់ឈ្មោះជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League ដោយរកបាន ១០ គ្រាប់ឯនោះ។

ក្នុងនាមជាកីឡាករឆ្នើមប្រចាំឆ្នាំ កីឡាករ Kharbin បានប្រកួតប្រជែងយកឈ្នះកីឡាករ Omar Abdulrahman របស់ប្រទេសអារ៉ាប់រួម ដែលជាអ្នកឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន និងកីឡាករអន្តរជាតិចិន Wu Lei ផងដែរ។

លើសពីនេះទៅទៀត រូបគេបានក្លាយទៅកីឡាករស៊ីរីដំបូងដែលឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំទ្វីបអាស៊ី។

AFC Coach of the Year: Takafumi Hori#AFCAwards2017 pic.twitter.com/VQBWOJmX1U

ទន្ទឹមនឹងនេះដែរ លោក Takafumi Hori គ្រូបង្វឹកក្លឹប Urawa ក៏ទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ សម្រាប់ភាពជោគជ័យរបស់លោកគឺពានធំបំផុតក្នុងទ្វីបអាស៊ី។

កីឡាការិនីសញ្ជាតិអូស្ត្រាលី Sam Kerr ក៏ត្រូវបានគេទទួលស្គាល់ផងដែរសម្រាប់ការអភិវឌ្ឍខ្លួនរបស់នាងក្លាយជាកីឡាករកំពូលម្នាក់របស់ពិភពលោក ដោយទទួលបានពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំផងដែរ។

មតិយោបល់