FOX Sports Asia ក្លាយជាដៃគូផ្សាយផ្លូវការ​របស់ TMCC 2017

FOX Sports Asia មានសោមនស្សរីករាយ សូមជម្រាបជូនប្រិយមិត្តថា យើងបានក្លាយជាដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ព្រឹត្តិការណ៍ការប្រកួត​ជើងឯក​តូយ៉ូតា​មេគង្គ​ក្លឹបឆ្នាំ ២០១៧ ។

ការប្រកួត​ជើងឯក​តូយ៉ូតា​មេគង្គ​ក្លឹប TMCC ជាការប្រកួតចូលរួមដោយក្រុមកំពូលៗមកពីតំបន់មេគង្គ ហើយបានឈានដល់រដូវកាលទី ៤ ហើយ។

ឆ្នាំនេះ ម្ចាស់ជើងឯក Thai League Cup, Vietnam’s V.League 1, Cambodian League និង Lao Premier League នឹងជួបគ្នាទៅវិញទៅមក ខណៈប្រទេសមីយ៉ាន់ម៉ាបានសម្រេចមិនចូលរួម ក្រោយពីចូលរួមការប្រកួត ៣ រដូវកាលកន្លងមក។

Toyota Mekong Club Championship set to thrill again in 2017

ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែធ្នូ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ដោយការប្រកួតទាំង ៥ របស់ TMCC ឆ្នាំនេះនឹងត្រូវផ្សាយផ្ទាល់នៅលើ FOX Sports Asia ដែលជាសារព៌ត័មានកីឡាករទាំងស្រុងរបស់ក្រុមហ៊ុន FOX Network Groups Asia។

ដូច្នេះយើងធានាថាលើសពីបណ្តាប្រទេសចូលរួមការប្រកួតទាំង ៤ ព្រឹត្តិការណ៍ការប្រកួតនេះផ្សាយទៅដល់អ្នកគាំទ្រទាំងអស់នៅទូទាំងតំបន់អាស៊ី រួមមាន ប្រទេសប្រ៊ុយណេ ចិន ហុងកុង ឥណ្ឌូនេស៊ី​ ជប៉ុន ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ ម៉ាហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។

TMCC 2017 FOX Sports Asia ក្លាយជាដៃគូផ្លូវ​ការ​នៃ​ការ​ប្រកួត​ Toyota Mekong Club Championship 2017

“ឆ្នាំនេះ យើងមានកិត្តិយសដែលបាន Fox Sports Asia ក្លាយជាដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់យើង” លោក Hao Quoc Tien នាយកប្រតិបត្តិរងក្រុមហ៊ុន Toyota Motor Asia Pacific។

“ខ្ញុំសូមស្វាគមន៍ពួកគេមកកាន់ក្រុមការងារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេ។”

ការប្រកួត​ជើងឯក​តូយ៉ូតា​មេគង្គ​ក្លឹប TMCC បានចាប់ផ្តើមជាលើកដំបូងក្នុងឆ្នាំ ២០១៤ ក្រោមគម្រោងបាល់ទាត់មេគង្គមួយ ដែលផ្តួចផ្តើមដោយក្រុមហ៊ុន Toyota Motor Asia Pacific ដើម្បីបង្ហាញការគាំទ្រសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងបណ្តាប្រទេសទន្លេមេគង្គ។

មតិយោបល់