Tevez និងប្រទេសចិនដើរដល់ផ្លូវបំបែក

ក្រុម Shanghai Shenhua កំពុងអបអរសាទរនឹងជ័យជម្នះ ខណៈពេលដែល Carlos Tevez កំពុងត្រៀមត្រលប់ទៅអាហ្សង់ទីន ប៉ុន្តែនេះមិនមែនជាលើកទីមួយទេក្នុង​ឆ្នាំ ២០១៧។ ខ្សែប្រយុទ្ធរបស់ Shanghai Shenhua មិនបានលេងក្នុងជើងទីពីរនៃវគ្គផ្តាច់ព្រ័ត្រ China FA Cup តទល់នឹងក្រុមក្នុងទីក្រុងគឺ Shanghai SIPG ។

Shenhua បានលើពាន។ ការឈ្នះក្នុងជើងទីមួយ ១-០ ក្នុងដី និងចាញ់ក្នុងជើងទីពីរ ៣-២ គឺសមល្មមឲ្យក្រុមនេះបញ្ចប់ការខកចិត្តក្នុងរដូវកាល និង​ទទួល​បាន​ចំណាត់ថ្នាក់ទី ១៣ ក្នុង Super League របស់ប្រទេសចិន ជាមួយនឹងពាន និងកៅអីមួយទៅកាន់ AFC Champions League ២០១៨។ ការយកឈ្នះ SIPC គឺប្រៀបដូចជាការបន្ថែមគ្រឿងឲ្យមុខម្ហូបអ៊ីចឹង។

វគ្គផ្តាច់ព្រ័ត្រដណ្តើមពានបង្ហាញអំពីការបញ្ចប់រដូវកាលប្រទេសចិន។ នេះក៏ជាពេលដែល Tevez ត្រូវចាកចេញពីប្រទេសចិនផងដែរ។ ការវិលត្រលប់ទៅ​អាហ្សង់ទីនគឺធ្វើឡើងតាមការស្ម័គ្រចិត្តដោយភាគីទាំងសងខាង។

គ្រូបង្វឹងកបណ្តោះអាសន្នរបស់ Shenhua គឺលោក Wu Jingui មិនមានអារម្មណ៍អាក្រង់ចំពោះការសម្រេចចិត្តរបស់កីឡាករក្នុងការចាកចេញ មិនទស្សនា​ការប្រកួត ឬចូលរួមក្នុងការអបអរនោះទេ។

លោក Wu បាននិយាយថា “គាត់មិនមានឈ្មោះនៅក្នុងក្រុម ដូច្នេះគាត់បានសម្រេចចិត្តថាត្រលប់ទៅអាហ្សង់ទីនវិញ។ ខ្ញុំយល់ពីបញ្ហានេះ ពិសេសចំពោះកីឡាករលំដាប់ខ្ពស់ដូចជា​រូប​គាត់។”

“Tevez បានរួមចំណែកយ៉ាងធំនៅក្នុងក្រុម ជាពិសេសនៅក្នុង FA Cup គាត់មិនដូចអ្វីដែលអ្នកផ្សេងនិយាយអំពីគាត់នោះទេ។ គាត់គឺជាមនុស្សឧស្សាហ៍​ព្យាយាមក្នុងការហ្វឹកហាត់ គាត់ហ្វឹកហាត់ពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលរសៀល។ គាត់លេងបានយ៉ាងល្អ និងតាមលក្ខណៈបច្ចេកទេស​ គាត់​គឺ​ជាកីឡាករដ៏អស្ចារ្យ។”

image

Wu គឺជាសុភាពបុរស​ពិតៗ និងជាមនុស្សម្នាក់ក៏ល្អក្នុងបាល់ទាត់អាស៊ី។ ក្រោយបញ្ចប់ការប្រកួត គាត់មិនដែលធ្វើការរិះគន់កីឡាករជាសាធារណៈទេ​ ជាពិសេសនៅពេលដែលយើងកំពុងត្រូវការពិន្ទុជាចាំបាច់ក្នុងរដូវកាល ២០១៧ សម្រាប់ក្រុម Shanghai Shenhua ។

យើងមិនដែលទាយដឹងថាគ្រូបង្វឹកគាត់គិតអ្វីនៅពេលដែលគាត់និយាយអ្វីម្យ៉ាងទេ។ គាត់និយាយត្រូវដែលថា Tevez មិនមែនអាក្រក់ក្នុងប្រទេសចិន​ដូចអ្វី​ដែលគេបានលើកឡើងទេ។ គាត់គ្មានបញ្ហាអ្វីទេ។

បញ្ហាដែលតែងកើតមាននោះគឺការរំពឹងទុក។ ការគ្រាន់តែមិនមានបញ្ហាគឺទាន់គ្រប់គ្រាន់ទេក្នុងស្ថានភាពនេះ។ អតីតខ្សែប្រយុទ្ធរបស់ Manchester United, Man City និង Juventus បានមកដល់ទីនេះមុនរដូវកាល ២០១៧។ សេចក្តីរាយការណ៍ដែលថាគាត់គឺជាកីឡាករដែលទទួលបាន​ប្រាក់​ចំណូល​ខ្ពស់ជាងគេក្នុងពិភពលោកគឺអាច ឬអាចនឹងមិនត្រឹមត្រូវ ប៉ុន្តែអ្វីដែលមន្ទិលនោះចំណូលនោះច្រើនសន្ធឹកសន្ធាប់ណាស់។

image

Tevez មានទេពកោសល្យដ៏លេចធ្លោ កេរ្តិ៍ឈ្មោះល្បីល្បាញ និងប្រាក់ចំណូលខ្ពស់​។​ ការលេង​របស់គាត់ក៏ល្អទៅតាមនោះដែរ។ នៅពេលដែលគាត់លេង ហើយគាត់បានបង្ហាញខ្លួនត្រឹមតែ ១៦ ដងនៅក្នុងលីគ នោះគឺជាកម្រិតមធ្យមប៉ុណ្ណោះ ហើយវាមិនមែនជាអ្វីដែលគេចង់បាននោះទេ។ ក្លឹបទិញ​កីឡាករ​លំដាប់ពិភពលោក ឬយ៉ាងហោចណាស់អ្នកដែលមានកេរ្តិ៍ឈ្មោះ​លំដាប់ពិភពលោក​គឺ​ប្រាកដ​ជាទាមទារ​អ្វីមួយ​ពិសេស​ត្រឡប់មកវិញ។

ប៉ុន្តែកីឡាករអាហ្សង់ទីនេះមិនបានផ្តល់អ្វីតាមការចង់បានទេ។ នេះប្រហែលជាមិនមែនបញ្ហាធំនោះទេក្នុងរយៈពេលប៉ុន្មានខែដំបូង ប៉ុន្តែក្រោយ​មកទៀត​គាត់ហាក់បង្ហាញអការៈថាចង់ត្រឡប់ទៅផ្ទះវិញ។

More than most fans in Asia, Shenhua fans love a player that gives everything. Tevez never really looked like that kind of player.
អ្នកគាំទ្រ Shenhua ស្រលាញ់កីឡាករណាដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីក្រុម ប៉ុន្តែ Tevez មិនដូចនឹងអ្វីដែលពួកគេរំពឹងទុកទេ។

របួសនៅដើមរដូវកាលបានធ្វើឲ្យគាត់ខកខានទៅលេងនៅ Changchun ។ ជំនួសឲ្យការចូលរួមជាមួយមិត្តរួមក្រុម គាត់បែរជានាំគ្រួសារទៅកម្សាន្ត​នៅ​Disneyland ក្នុងទីក្រុងសៀងហៃទៅវិញ។ សារព័ត៌មានមិនពេញចិត្តទង្វើនេះទេ។ ប្រសិនបើទម្រង់លេងរបស់គាត់នោះវាអស្ចារ្យទៅក៏មិនថាដែរ តែវាមិន​មាន​អ្វីអស្ចារ្យនោះទេ។

អ្នកគាំទ្របានចាប់ផ្តើមចំអកឡកលើយចំពោះទម្លាប់របស់ក្នុងការវិលទៅស្រុកនៅពេលដែលអាចធ្វើបាន។ គាត់គឺល្បីខាងមានជម្ងឺនឹកផ្ទះនៅពេល​គាត់​នៅជាមួយក្លឹប Manchester ប៉ុន្តែនៅប្រទេសចិនគឺជាកម្រិតមួយខុសគ្នា។

image

មានការលើកឡើងនៅក្នុងប្រទេសអាហ្សង់ទីនថាគាត់នឹងវិលមក Boca Junior វិញក្នុងពេលឆាប់ៗ។ បេះដូងរបស់គាត់មិនដែល​ឃ្លាតចាកពី​ Buenos Aires ទេ ហើយនៅបេលពេលនេះអ្វីទាំងអស់របស់គាត់ក៏នៅទីនេះ។ អ៊ីចឹងគាត់គួតែនៅទីនេះ។

Shanghai គួរតែឲ្យកីឡាករនោះទៅចុះ និងកាត់បន្ថយការចាញ់របស់ពួកគេ។ កាត់មិនមែនជាផ្កាយព្រះគ្រោះទេ គ្រាន់តែគាត់មិនអាចនាំយកក្តីរំពឹងឲ្យ​ក្លាយជាការពិតបាន ហើយទម្រង់លេងរបស់គាត់លើសកម្រិតធម្យមតែបន្តិចប៉ុណ្ណោះ។ ក្រុមខៀវនឹងមិនមែនជាក្រុមដំបូងគេដែលបានចំណាយប្រាក់​រាប់​លានទៅលើកីឡាករល្បីតែមិនអាចសម្រេចសមិទ្ធិផលនោះទេ។ ជាក់ស្តែង ក្លឹបនេះបានចុះកុងត្រាជាមួយ Nicolas Anelka និង Didier Drogba ក្នុងឆ្នាំ ២០១២។

អវត្តមានរបស់ Tevez ក៏អាចធ្វើឲ្យ Shenhua បញ្ចប់រដូវកាលក្នុងលទ្ធផលល្អដែរ ដូច្នេះក្រុមត្រូវបំភ្លេច Tevez និងបន្តដំណើរទៅមុខទៀត។

មតិយោបល់