ក្លឹបសិង្ហបុរី Albirex បន្តកុងត្រាគ្រូបង្វឹកឈ្នះ ៤ ពានវង្វាន់ លោក Yoshinaga

លោក Kazuaki Yoshinaga គ្រូបង្វឹកក្រុម Albirex Niigata ត្រូវបានផ្តល់រង្វាន់ជាការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត សម្រាប់ការខិតខំប្រឹងប្រែងរហូតទទួលបានជ័យជម្នះ៤ពានរង្វាន់ក្នុងមួយរដូវកាល

ក្នុងឆ្នាំដំបូងរបស់លោកដែលបានដឹកនាំក្រុមហង្សសនេះ លោក Yoshinaga បានធ្វើបានល្អជាងគ្រូបង្វឹកមុន ដោយលោកជួយដឹកនាំក្លឹបឲ្យឈ្នះពាន S.League, Singapore Cup, League Cup និង Community Shield។

ហើយភ្លាមៗក្រោយព្រឹកបន្ទាប់ពីលោកបានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ក្លឹសិង្ហបុរីនេះបានបញ្ជាក់ថា លោកគ្រូបង្វឹក Yoshinaga នឹងបន្តនៅជាមួយក្លឹបរដូវកាលមួយទៀត។

គ្រូបង្វឹកវ័យ ៤៩ ឆ្នាំរូបនេះបាននិយាយនៅលើគេហទំព័ររបស់ក្លឹបថា: “យើងអាចបញ្ចប់ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យនៅក្នុងរដូវកាល ២០១៧ នេះ” ។

“ខ្ញុំពិតជាកោតសរសើរចំពោះក្លឹប [សម្រាប់ផ្តល់ឱ្យខ្ញុំ] នូវឱកាសដើម្បីបន្តការដឹកនាំនៅរដូវកាលឆ្នាំ ២០១៨ ទៀត។”

“ខ្ញុំមានគោលដៅចំនួនបីសម្រាប់ឆ្នាំថ្មីនេះ ហើយនឹងធ្វើការជាមួយក្រុមការងាររបស់ខ្ញុំដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ទី១ បន្តស្វែងរកជ័យជម្នះសម្រាប់ខ្លួនផ្ទាល់
និងសម្រាប់ក្រុម ទី២ ចង់អោយអ្នកដែលពាក់ព័ន្ធនឹងក្រុមរបស់យើងរីកចម្រើនទៅមុខ ហើយចុងក្រោយគឺឺចូលរួមចំណែកដល់កីឡាបាល់ទាត់សិង្ហបុរី ផងដែរ។”

សូមនៅតែបន្តគាំទ្រពួកយើងសម្រាប់រដូវកាលឆ្នាំ ២០១៨ តទៀត។ ខ្ញុំសូមអរគុណសម្រាប់ការលើកទឹកចិត្តជាបន្តរបស់អ្នកនៅរដូវកាលក្រោយ។

ក្រោមការដឹកនាំរបស់លោក Yoshinaga នៅឆ្នាំនេះក្លឹបAlbirex បានឈ្នះ២៩ក្នុងចំណោម ៣៥ ប្រកួត ហើយស៊ុតបញ្ចូលទីចំនួន ៩២ គ្រាប់ខណៈត្រូវគេទាត់ចូលត្រឹមតែ ២១​ គ្រាប់តែប៉ុណ្ណោះ ។

រូបថត៖ លីកសិង្ហបុរី

 

មតិយោបល់