ក្តៅៗ!អ្នកចាំទីដៃទី១ Muangthong United និងក្រុមជម្រើសជាតិថៃ ផ្លាស់ទៅលីគទី២បែលហ្ស៊ីក

អ្នកចាំទីលេខ១របស់ថៃ Kawin thamsatchanan បានឈានដល់ការផ្ទេរជាផ្លូវការទៅកាន់ក្លិប Oud-Heverlee Leuven នៅលីគទី២របស់បែលហ្ស៊ីក។

អនុប្រធានក្លិប Muangthong United លោក Job Si បានសាទរចំពោះការផ្ទេរនេះថាជាឱកាសដ៏ល្អសម្រាប់កីឡាករដែលបានទៅបង្ហាញសមត្ថភាពនៅលីគលំដាប់ខ្ពស់។

នេះជាកីឡាករទី៣ហើយ ដែលក្រុមជើងឯក TMCC ២០១៧ បានផ្ទេរទៅក្រៅប្រទេសបន្ទាប់ពី Chanathip និង Therasil ខណៈ Therathon ក៏កំពុងចចារជាមួយក្រុមជប៉ុនផងដែរ។

Kawin បានចូលរួមជាមួយក្រុម Muangthong United តាំងពីឆ្នាំ២០០៨ ដោយបង្ហាញខ្លួនបាន២២០ប្រកួត ។ ចំពោះក្រុមជម្រើសជាតិថៃវិញ គេជាប់តាំងពី U16 រហូតមកដល់ក្រុមធំ រយៈពេល១២ឆ្នាំមកហើយ។

មតិយោបល់