វៀតណាម ទម្លាក់ក្រុមមិនដែលចាញ់អ៊ីរ៉ាក់ ឡើងវគ្គ៤ក្រុមចុងក្រោយពាន AFC U23

Gabriel Tan

ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ បានសម្រេចក្តីស្រម៉ៃរបស់គេ ដោយទទួលបានកៅអីមួយ ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC U23 នៅចិន ក្រោយឈ្នះអ៊ីរ៉ាក់ ដោយបាល់ពេណាល់ទី៥-៣ បន្ទាប់ការបញ្ចប់ការប្រកួត១២០នាទី ដោយលទ្ធផល ៣-៣។

Nguyen Cong Phuong បើកការនាំមុខអោយវៀតណាមតាំងពីនាទីទី១២ បន្ទាប់មកអ៊ីរ៉ាក់តាមស្មើនិងនាំមុខវិញម្តងនៅនាទីទី២៩,៩៤។ នៅមិនអស់មហិច្ឆតាវៀតណាមតាមស្មើនិងនាំមុខម្តងទៀតនៅនាទីទី១០៨,១១២។ ជិតបញ្ចប់ការថែម៥នាទីវគ្គទី២ទៅហើយ អ៊ីរ៉ាក់ បានតាមស្មើ ៣-៣ នៅនាទីទី១១៦។ ក្រោយមក ក៏ឈានដល់វគ្គបាល់កាត់សេចក្តីដោយវៀតណាមឈ្នះ ៥-៣។

ជោគជ័យនេះ បានធ្វើអោយវៀតណាមក្លាយជាក្រុមអាស៊ានដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រដែលឡើងដល់វគ្គ៤ក្រុមចុងក្រោយពាន AFC U23 ។ វៀតណាម នឹងប៉ះក្រុមខ្លាំង កាតា នៅថ្ងៃទី២២ ខែមករាស្អែកនេះ ខណៈកូរ៉េខាងត្បូង ប៉ះអូបេគីស្ថាន។

ជម្រើសដំបូងអ៊ីរ៉ាក់: Ahmed Basil, Alaa Mhawi, Ali Lateef, Burhan Jumaah, Hamza Adnan, Ahmed Mohsin (Amjed Attwan 56’), Safaa Hadi (Farhan Shakor 114’), Mohammed Jaffal (Ibrahim Bayesh 66’), Bashar Resan, Hussein Ali, Aymen Hussein.

ជម្រើសដំបូងវៀតណាម: Bui Tien Dung, Pham Xuan Manh (Nguyen Van Toan 100’), Do Duy Manh (Nguyen Thanh Chung 80’), Tran Dinh Trong, Bui Tien Dung, Vu Van Thanh, Luong Xuan Truong, Pham Duc Huy, Nguyen Quang Hai, Phan Van Duc, Nguyen Cong Phuong (Ha Duc Chinh 89’).

មតិយោបល់