លីគ​កំពូល​ម៉ាឡេស៊ី៖ កែវ សុខផេង​​របស់​កម្ពុជា​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ PKNP ខណៈ JDT បំ​បាក់ Kedah

កែវ សុខផេងបង្កើត​លទ្ធផល​វិជ្ជមាន​ឲ្យ PKNP ខណៈដែល Johor Darul Ta’zim យកឈ្នះក្នុងទឹកដី​សម្រាប់​ប្រកួតដំបូងនៃពានលីគកំពូល​ម៉ាឡេស៊ី ២០១៨។

ក្រុមគ្រង​តំណែង​ជើង​ឯក Johor Darul Ta’zim ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​នៃពានលីគកំពូលម៉ាឡេស៊ី ២០១៨ ក្នុងលទ្ធផល ២-១ លើក្រុម Kedah FA នៅកីឡដ្ឋាន Larkin កាលពីរាត្រីថ្ងៃសៅរ៍។

ក្រុមខ្លា​ខាងត្បូង​ដែល​កំពុងព្យាយាមស្វែងរកតំណែងជើងឯកលើ​ក​ទី​ប្រាំជាប់ៗ​គ្នា​ត្រូវ​តាម​ពីក្រោយ​បន្ទាប់ពី​កីឡាករ Pablo Pallares រកបាន​គ្រាប់​នាំមុខ​នៅនាទី ១៩។ ក្រោយមក​នៅនាទី ២៨ អតីតកីឡាករលំដាប់​អន្តរជាតិ​អាហ្សង់ទីន Luciano Figueroa អាច​រកគ្រាប់​បាល់​តាមស្មើមុនពេល​ដែល​ Marcos Antonio រក​បាន​គ្រាប់​ជ័យជម្នះនៅ​នាទី ៥៨។

GOL! Jaringan Keo Sokpheng di Minit ke 49'.PKNP FC 1 – 0 NEGERI SEMBILAN FA

Posted by PKNP FC on Saturday, 3 February 2018

ក្នុង​ប្រកួត​ដំបូង​នៃរាត្រីនោះ ក្លឹប PKNP រកបាន​ជ័យជម្នះ​ក្នុង​ដីលើ​ក្លឹប​ Negeri Sembilan សម្រាប់​ការ​ប្រកួតបើក​ឆាកនៃ​រដូវ​កាលរបស់ខ្លួន​ក្នុងលទ្ធផល​លទ្ធផល​ប្រកៀកប្រកិត ១-០ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​កណ្តាលរបស់​​កម្ពុជា​គឺ​កីឡាករ កែវ សុខផេង នៅនាទី ៤៩។

នៅទឹកដី Malacca ឯណោះវិញ គ្រាប់​បាល់ស៊ុត​បញ្ចូលទី​របស់ Yegor Zubovich និង Woo-Young បាន​ជួយ​ឲ្យ Melaka United ទទួល​បាន​បីពិន្ទុពី​ក្រុម Kelantan បើទោះបី​ជា Bruno Lopes រកគ្រាប់​បាល់​នាំមុខ​នៅ​នាទី៤ក៏ដោយ។

PKNS FC CURI MATA DI KUALA TERENGGANU——–MASA PENUH | PKNS FC berjaya mengikat tuan rumah, Terengganu FC dengan…

Posted by PKNS FC on Saturday, 3 February 2018

PKNS និង Terenganu បញ្ចប់​ការ​ប្រកួត​ក្នុងលទ្ធផល ២-២ ដែលពីរគ្រាប់របស់ PKNS រកបានដោយ​កីឡាករ Mohd Qayyum និង Rafael Ramazotti និងពីរគ្រាប់ទៀតដោយកីឡាករ Kipre Tchetche និង Faris Ramli ។

Photo credit: Johor Darul Ta’zim

មតិយោបល់