ចាន់​ វឌ្ឍនាការ គួរចេញពីជប៉ុន​ទៅលេងនៅថៃវិញ

ក្រោយពេលរង់ចាំដ៏យូរ ទីបំផុត ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួននៅលើទីលាននៅពេលម៉ោងផ្លូវការសល់តែបីនាទីមុនបញ្ចប់ សម្រាប់ការប្រកួតរវាងក្រុម Fujieda និង Sagamihara ក្នុងក្របខ័ណ្ឌលីកកម្រិត ៣ (J3) របស់ប្រទេសជប៉ុន។

ខ្សែប្រយុទ្ធដ៏មានទេពកោសល្យបានទន្ទឹងរង់ចាំពេញមួយរដូវកាល ទម្រាំបានបញ្ចេញថ្វីជើងនៅលើទីលានក្នុង J3។ ទោះបីជាការបង្ហាញខ្លួនរបស់គាត់ជាពេលវេលាមួយដ៏មានន័យសម្រាប់បាល់ទាត់កម្ពុជា ក៏គេមើលឃើញថាគាត់ត្រូវរង់ចាំយូរពេក និងបង្ហាញបានតិចពេកហើយ។

ការរង់ចាំពេញមួយឆ្នាំសម្រាប់ការលេងត្រឹមរយៈពេលប្រាំពីរនាទីក្នុងស្ថានភាពដ៏ប្រកួតប្រជែងគឺមិនមែនជាអ្វីដែលកីឡាករដែលពោរពេញដោយទេពកោសល្យ និងអនាគតភ្លឺស្វាងរបស់តំបន់អាស៊ីអាគ្នេយ៍រូបនេះត្រូវការនោះទេ។ ទោះបីគាត់បានចូលលេងទាំងប្រាំមួយប្រកួតដែលនៅសល់សម្រាប់រដូវកាលនេះ (Fujieda លែងត្រូវការពិន្ទុទៀតហើយ) ក៏គាត់នឹងត្រូវចាក់ចេញដដែល។ លីកកម្រិត ៣ នៅជប៉ុននេះមិនស័ក្កិសមសម្រាប់ CV11 ទេ។

ច្បាស់ណាស់ថាគាត់បានរៀនសូត្រច្រើនពីក្លឹបថ្មីរបស់គាត់ ប៉ុន្តែគាត់ក៏នឹងអាចរៀនសូត្រច្រើននៅកន្លែងផ្សេង ថែមទាំងអាចចូលលេងក្នុងជម្រើសដំបូង និងក្នុងក្របខ័ណ្ឌកំពូលក្នុងពេលតែមួយផងដែរ។

ចំពោះសកម្មភាពលេងសម្រាប់ក្រុមជម្រើសជាតិក្នុងឆ្នាំនេះ គាត់បានបង្ហាញនូវសមត្ថភាពដែលអាច​ប្រកួតប្រជែងជាមួយកីឡាករកំពូលៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រសិនបើជប៉ុនមិនអាចធ្វើឲ្យគាត់លេចធ្លោបាន ហើយការមិនបានលេងក្នុង J3 មិនអាចឲ្យគាត់រំកិលទៅរកកម្រិតខ្ពស់ជាងនេះក្នុងលីកជប៉ុនក្រោយបញ្ចប់រដូវកាលទេនោះ ការវិលមករកលីកក្បែរផ្ទះគឺជាការផ្លាស់ប្តូរដ៏ល្អបំផុតក្នុងពេលនេះ។

ក្លឹបក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីអាចជាកន្លែងដែលគាត់អាចទៅ។ គាត់អាចក្លាយជាតារាពិតៗក្នុងបណ្តារលីកទាំងនេះ ប៉ុន្តែសម្រាប់ទម្រង់លេងដ៏ល្អជាបន្តបន្ទាប់របស់គាត់សម្រាប់ក្រុមជម្រើសជាតិបង្ហាញឲ្យឃើញថាគាត់អាចឈោងចាប់លីកខ្ពស់ជាងនេះ។ ហើបើនិយាយពីលីកដែលខ្ពស់ជាងនេះក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានតែលីកថៃនេះហើយ។

ទោះបីជាមិនគិតលើកូតា កីឡាករកម្ពុជារូបនេះអាចទទួលបានកន្លែងដ៏ល្អ និងអាចជំហានមួយនៅលើផ្លូវត្រូវសម្រាប់កីឡាករ។ គាត់អាចលេងបានយ៉ាងល្អក្នុងកម្រិតអាស៊ី ជាមួយក្លឹបដែលមានភាពរីកចម្រើនទាំងនៅលើទីលាន និងការដឹកនាំក្រៅទីលាន។

ការចូលទៅក្នុងក្រុមដែលត្រូវនឹងតម្រូវការដែលមានការកំណត់ច្បាស់លាស់លើរយៈពេលចូលលេងរបស់កីឡាករគឺជាផ្លាស់ប្តូរមួយដែលគួរឲ្យរំភើប។ ក្រុមកំពូលៗរបស់ថៃដូចជា Buriram United និង Muangthong United កំពុងប្រជែងនៅក្នុងក្របខ័ណ្ឌជើងឯកលីកអាស៊ី និងអាចតទល់នឹងក្រុមដែលខ្លាំងៗបំផុតក្នុងទ្វីបនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

នៅតែមានអតុល្យភាព និងមានគម្លាតរវាងក្រុមល្អៗជាងនៅកំពូលតារាង និងរបៀបដែលពួកគេចាត់ការក្រុមក្នុង និងក្រៅទីលានបើធៀបនឹងក្រុមនៅបាតតារាង ប៉ុន្តែបាល់ទាត់ថៃមានការអភិវឌ្ឍជាលំដាប់។

វឌ្ឍនាកាអាចនឹងមិនគ្រាន់តែចូលរួមជាមួយក្រុមណាមួយនៅក្នុងតំបន់ទេ ហើយក្លឹបនោះនឹងមិនគ្រាន់តែផ្តល់ឲ្យកីឡាករនូវម៉ោងទៀងទាត់ បទពិសោធន៍ និងការចូលរួមដែលដែលគាត់ត្រូវការនោះទេ ប៉ុន្តែក្រុមនោះនឹងទទួលផលប្រយោជន៍ផ្សេងៗផងដែរ។ ការនេះបង្ហាញថាកីឡាករល្អៗប្រចាំប្រទេសសមាជិក ASEAN នឹងជ្រើសរើសចូលរួមជាមួយលីកថៃ ជាក់ស្តែងវាបានបង្ហាញឲ្យដៃគូរបស់វឌ្ឍនាកាឃើញថា កីឡាករកម្ពុជាអាចក្លាយជាតារានៅក្រៅកម្ពុជា។

នេះជាពេលវេលាដែល CV11 គួរត្រលប់មកអាស៊ីអាគ្នេយ៍វិញ ហើយលីកថៃអាចជាជម្រើសល្អបំផុត។ ការប្តូរចូលបានតែមួយភ្លែតនៅចុងបញ្ចប់នៃការប្រកួតចុងរដូវកាលដែលគ្មានន័យមិនបានធ្វើឲ្យគាត់មានមុខមាត់ថ្មីនោះទេ។

មតិយោបល់