Vitorino: អ្នកគាំទ្រកម្ពុជាគួរ​ទទួលបាន​ប្រសើរ​ជាងនេះ​

នៅពេលដែលលោក Leonardo Vitorino ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅកម្ពុជាកាលពីខែមីនាលោកចង់ និង រំពឹង​ថា​​នឹង​នៅ​ភ្នំពេញ​រយៈពេល​​យូរអង្វែង។ ប៉ុន្តែ ត្រឹមតែប្រាំពីរខែ និងប្រាំបីប្រកួត ប៉ុណ្ណោះ គាត់ក៏បានលាលែងពីតំណែង។ នេះអាចជារឿងរ៉ាវដែលធម្មតា​មួយ​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែអ្វីៗសុទ្ធតែមាន​រឿង​នៅ​ពី​ក្រោយជាមិន​ខាន។

តាម​រយៈ​ការលាលែងពីតំណែងនេះ យើង​អាច​ដឹង​ថា​មកពី​វា​មិន​បាន​ដូចការ​គិត​របស់ គ្របង្វឹក ជនជាន​ប្រេស៊ីលរូប​នេះ ដែល​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​នៅ​អាស៊ីអាគ្នេយ៍ ដូចជា នៅ​ឡាវ និង​ថៃ។ លោក Vitorino បាន​ប្រាប់ FOX Sport Asia ថា​​មាន​បញ្ហា​មួយ​ នោះ គឺ បញ្ហា​វិន័យ ឬ កង្វះវិន័យក្នុង​ក្រុម។

លោក Vitorino បាននិយាយថា “នៅពេលអ្នកបាន​ចូលមកកាន់ក្រុមជម្រើសជាតិ អ្នកត្រូវតែមានមោទនភាព” ។ កីឡាករមួយចំនួនបានចូលរួមក្នុងក្រុមជម្រើសជាតិគ្រាន់​ជាការកម្សាន្ត​មួយ​គ្រា​របស់​ពួកគេ ពួកគេ​ជាមនុស្ស​ក្នុង​បេះ​ដូង​របស់​អ្នក​គាំទ្រ តែមានតែ​នៅកម្ពុជាប៉ុណ្ណោះ។ ខ្ញុំបានដកកីឡាករ​ខ្លះចេញ ព្រោះ​ពួកគេបានផឹកស៊ី​ស្រវឹង​មួយថ្ងៃមុនការប្រកួត។ អ្នកខ្លះបានមកហាត់​យឺត​ហើយមានលេសច្រើនណាស់ ប៉ុន្តែខ្ញុំបានឃើញរូបថតរបស់ពួកគេហើយ»។

នេះមិនមែនជាអ្វីដែលគ្រូបង្វឹករូបនេះ​ធ្លាប់​គិត​នោះទេ។ “ខ្ញុំមិនបានមកទីនេះដើម្បីធ្វើជាប៉ូលីសនោះទេ គឺខ្ញុំចង់ធ្វើ​ជាគ្រូបង្វឹក” ។

នោះមិនមែនជាបញ្ហាសំខាន់ទេ។ បើ​តាម​អតិត​អ្នក​ចាំទី​រូប​នេះ​ឲ្យ​ដឹង​នោះ បញ្ហាចម្បងគឺមកពី​និយោជករបស់គាត់មិនបាន​គាំទ្រកិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់ដើម្បីផ្លាស់ប្តូរវប្បធម៌នៅក្នុងក្រុម។

ខ្ញុំចង់មានវិន័យខ្លះប៉ុន្តែវាមិនអាចទៅរួច​សោះ។ ខ្ញុំត្រូវដាក់ទណ្ឌកម្មពួកគេប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបាន​ឡើយ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា​មាន​តែ​ម្នាក់​ឯង។ ប្រសិនបើអ្នកប្រយុទ្ធប្រឆាំងតែម្នាក់ឯងចំពោះឥរិយាបថមិន​ល្អនោះ ខ្ញុំយល់​ថាខ្ញុំមិនអាចកែប្រែវាតែម្នាក់​ឯងបាន​ឡើយ ​ដូច្នេះប្រសើរបំផុត​គឺខ្ញុំត្រូវចាកចេញ“។

អំឡុងពេលកាន់តំណែង លោក Vitorino ទទូចថាគាត់បាន​ព្យាយាមដើម្បី​ឲ្យ​មាន​ការផ្លាស់ប្តូរ ប៉ុន្តែវាបាន​ត្រឹម​ជាការតស៊ូមួយដែល​មិន​អាច​ទៅរួច។

ខ្ញុំចង់បញ្ចូលកីឡាករថ្មីមួយចំនួន និងដក​ចេញ​នូវ​កីឡាករណា​ដែល​មិន​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាពរបស់ពួកគេ ក៏ប៉ុន្តែខ្ញុំត្រូវបានគេប្រាប់ថាខ្ញុំមិន​អាច​ធ្វើដូច្នេះបានឡើយ “។

ប្រសិនបើកម្ពុជាចង់ឱ្យមានការរីកចម្រើននោះកីឡាករត្រូវតែមានវិន័យលើសពីនេះ។ មានកីឡាករវ័យក្មេងជាច្រើន​ទៀត​ដែលមាន​ទេពកោសល្យ និង ខ្លាំងពូកែ។ ដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងក្នុងរយៈពេលខ្លីវាមិនងាយស្រួលនោះទេ។

Futebol Internacional Leonardo Vitorino deixa o selecionado do Camboja O técnico Leonardo Vitorino deixou o comando do selecionado do Camboja, nesta sexta-feira (20 de outubro). Após uma reunião com a diretoria da Federação Cambojana, o brasileiro anunciou o seu desligamento, ocorrida na cidade de Pnum Pen, capital do país. Em sete meses de atuação, já que o trabalho foi iniciado no dia 02 de março deste ano, Vitorino conseguiu resultados importantes, inéditos e históricos, além de deixar um legado positivo para o futebol local. “Agradeço a oportunidade, mas em comum acordo decidimos encerrar o vínculo. Creio que pude contribuir para a evolução do selecionado nacional, do trabalho de formação, com o início de um projeto de busca de talentos, e com o futebol local, através do contato com os treinadores das equipes que jogam a liga”, relatou Vitorino. Radicado no exterior há vários anos, a expectativa do treinador, que realizou trabalhos sólidos e vencedores em diversos países, é permanecer um tempo no Brasil e, quem sabe, comandar alguma equipe nacional. “Retorno ao Brasil no final do mês de outubro. Mas, estou aberto a conversar com equipes que tenham projetos sólidos, sérios e de longo prazo”, explicou Leonardo. Ao longo de sua carreira, Vitorino viveu experiências importantes em diversos países, comandando algumas seleções: Australiana Sub-17, Norte-americana Sub-15 e a principal de Trinidad e Tobago e também do Camboja. Além disso, trabalhou na base do Botafogo-RJ, no time principal do Santos (Angola) e em equipes do Paraná e do Rio de Janeiro. Foi técnico e coordenador da base, além de assistente técnico do principal no Al Gharafa (Qatar); coordenador da base do Al Jaish (Qatar); diretor técnico do Buriram United (Tailândia); e técnico do Lanexang United (Laos), conquistando o título da Liga local e chegando ao vice-campeonato da Toyota Mekong Cup Championship – 2017. #soccer #Cambodia #Football #sport #Esporte #koora #AFC #Aff #asia #asean

A post shared by Leonardo Vitorino (@vitorinoleo) on Oct 19, 2017 at 7:26am PDT

នៅលើទីលាន ការផ្លាស់ប្តូរមានភាពយឺតយ៉ាវ ក៏ប៉ុន្តែគ្រូបង្វឹកវ័យ ៤៣ ឆ្នាំរូបនេះជឿជាក់ថាពិតជាមានការរីកចម្រើនមែន។ ក្នុងនាមជាក្រុមដែលមានចំណាត់ថ្នាក់ទី ១៧០ នៅលើពិភពលោក ប្រទេសកម្ពុជា តាម​ធម្មតាចាញ់ច្រើន​ជាងឈ្នះ ក៏ប៉ុន្តែ​ក្នុង​ការ​ប្រកួត​ ៨ លើក​ដែល​ដឹក​នាំ​ដោយ​ លោក Vitorino គឺ​ចាញ់តែ​មួយ​ប៉ុណ្ណោះ។

ការប្រកួតដ៏ស្វិតស្វាញបំផុតក្នុង​អំឡុង​ពេល​នៃការកាន់តំណែង​របស់គ្រូបបង្វឹក​ជន​ជាតិ​ប្រេស៊ីលរូបនេះ គឺជាការធ្វើដំណើរទៅលេងនៅ ហ្ស៊កដានី នៅដើមវគ្គជម្រុះសម្រាប់ការប្រកួត Asian Cup ឆ្នាំ 2019 ដែល​ត្រូវ​ប្រឈមនឹងក្រុមខ្លាំងមួយក្នុងទ្វីបអាស៊ី ដែល​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល​ ០ ទល់នឹង ៧។

ការប្រកួតបន្តបន្ទាប់ទៀតបានបង្ហាញ​ថា​ក្រុមកម្ពុជាកំពុង​ធ្វើ​ដំណើរ​លើមាគ៌ា​ដ៏​ត្រឹមត្រូវជាមួយនឹងការចាញ់តិចតួចនៅឥណ្ឌូណេស៊ី និងវៀតណាម (ទោះបីជាលទ្ធផលចុងក្រោយបំផុតគឺការបរាជ័យ ៥-០ ទៅលើក្រុមផ្កាយមាស) និងជ័យជម្នះលើអាហ្វហ្កានីស្ថាន និង​​ការ​ជាប់​ក្នុង​ប្រកួតជម្រុះសម្រាប់ការប្រកួត Asian Cup ផងដែរ។

Vitorino ក៏ទទួលខុសត្រូវលើក្រុម U23 ផងដែរ។ មានសញ្ញានៃការរីកចម្រើនខ្លះដូចជាការប្រកួតស្មើរជាមួយប្រទេសចិន និងការទទួលជ័យជម្នះលើហ្វីលីពីនក្នុងវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ AFC U-23 Championship ក្នុងឆ្នាំ ២០១៨ កាលពី​ខែ កក្កដា ។

ខ្ញុំគិតថាយើងធ្វើបាន​ល្អហើយ បើប្រៀបធៀបកម្រិតដែល​យើងមាន។ ប្រសិនបើអ្នកក្រឡេកទៅមើលប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាវាជាលើកដំបូងក្នុងការឈ្នះ ឬយក​ស្មើ​រ​ជាមួយនឹងក្រុមទាំងនេះ។ ឆ្នាំនេះយើងបានលេងជាមួយក្រុមខ្លាំង ដែល​កាល​ពីអតិតកាល​ពួកគេបានផ្តួលត្រឹម​ក្រុម​ចិនតៃប៉ិ និងទីម័រខាងកើតប៉ុណ្ណោះ»។

លទ្ធផលនៃការប្រកួតកីឡាស៊ីហ្គេមនៅខែ សីហា បានធ្វើឱ្យមាន​ការ​ខកចិត្តប៉ុន្តែ Vitorino ដែលជាអ្នករៀបចំសម្រាប់​ព្រឹត្តិការណ៍ U22 ដែលធ្វើនៅទីក្រុងគួឡាឡាំពួបានបង្ហាញថាស្ទើរតែពាក់កណ្តាលនៃក្រុមជម្រើសជាតិកម្ពុជាត្រូវបាន​ជ្រើសរើស​ចូល​តាំងពី​វ័យ​ក្មេង​ខ្ចី។

កីឡាករ ក្មេងៗដូចជា ស៊ិន កក្កដា និងប្រាក់ ធីវ៉ា មានអាយុត្រឹម ១៧ និង ១៨ ឆ្នាំប៉ុណ្ណោះ។ ពួកគេនឹងរៀនពីបទពិសោធន៏ និងក្លាយទៅជាកីឡាករល្អនៅពេលអនាគត។ ”

ទោះបីជាមានបញ្ហា និង​ពេល​វេលា​ដ៏ខ្លីនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏គាត់​បាន​បន្សល់​ទុក​នូ​វស្នាដៃខ្លះដែរ។

Vitorino នឹងមិនបំភ្លេចអ្នកគាំទ្រឡើយ។ ក្រុមជម្រើសជាតិអាចជាក្រុម​ដែល​នៅ មាន​កម្រិត​ក៏ប៉ុន្តែទទួលបានការគាំទ្រច្រើន​លើសលុប ដែលធ្វើ​ឲ្យក្រុមខ្លាំងៗ​មាន​ការ​ច្រណែន​។

ជាទូទៅមាន​អ្នក​គាំ​ទ្រ​ប្រមាណ ៥ ម៉ឺននាក់​មក​គាំ​ទ្រ​ពេញ​កីឡដ្ឋាន បើ​ទោះ​បីគ្រាន់​ជា​ការ​ប្រកួតមិត្តភាព​ ដែល​មាន​គូ​ប្រកួត​មិន​សូវ​ល្បីក្តី។

អ្នកគាំទ្រទាំងនេះ​ពិតជា​អស្ចារ្យណាស់។ ខ្ញុំមិនដែលឃើញដូចនេះទេ។ ពួកគេតែងតែគាំទ្រការងាររបស់ខ្ញុំ ខ្ញុំអាចនិយាយថាខ្ញុំមិនដែលបាន​ឃើញរឿងបែបនេះឡើយនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅប្រទេសជាច្រើនប៉ុន្តែខ្ញុំមិនដែលឃើញអ្នកគាំទ្រ​កីឡាបាល់ទាត់ដូចនៅកម្ពុជាឡើយ“។

នៅ​ពេល​សួរបញ្ជាក់ គាត់​ថា​បើ​ប្រៀប​ទៅ​អ្នក​គាំទ្រ​នៅ​ប្រស៊ីលយ៉ាងម៉េចដែរ គាត់​ឆ្លើយ​ថា អាចប្រហែលគ្នា​។

គ្មាន​ប្រទេស​ណា​អាច​ធៀបនឹងកម្ពុជាបាន​ទេ។ មិនថា​ចាញ់ ឬ ឈ្នះនោះទេ គឺ ពូកគេនៅ​តែ​គាំ​ទ្រ​ជានិច្ច ដូចនេះ​ពួកគេសមនឹងទទួលបាននូវអ្វីដែលប្រសើរជាងនេះ។

 

មតិយោបល់