Stuart Pearce: Jose Mourinho មានយុទ្ធសាស្រ្តពង្រឹងក្រុមរបស់គាត់

លោក Stuart Pearce បាន​ឲ្យ​ដឹងថា បើ​ទោះបី​ជា​លោក Jose Mourinho រិះគន់​កូន​ក្រុម​របស់ខ្លួន​ក៏​ដោយ នេះ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត​របស់គាត់​ក្នុងការ​ពង្រឹង​កូនក្រុម​ប៉ុណ្ណោះ។

ដើម្បី​ឲ្យ​កីឡាករ​ក្នុង​ក្លឹប Manchester United ភ្ញាក់​រលឹក និង​កែប្រែ​ដោយ​ខ្លួន​ទៅតាម​អ្វីដែល​គាត់​ចង់​បាន ក្រោយ​ពី​ចាញ់​ក្រុម Huddersfield កាល​ពី​ថ្ងៃ​សៅរ៍​នេះ លោក Jose Mourinho កំពុង​ប្រើ​វិធីសាស្រ្ត​រិះគន់​កីឡាករ​ក្នុង​ក្រុម​របស់គាត់​ដោយ​មិន​សំចៃ​មាត់​ទេ នេះបើ​យោង​តាម​លោក Stuart Pearce ។

បន្ទាប់​ពី​ទទួល​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម Huddersfield 2-1 មក លោក Jose Mourinho បាន​ផ្តល់​បទ​សំភាសន៏​ថា បរាជ័យ​នេះ​គឺ​ដោយសារ​កីឡាករ​ក្រុម Huddersfield មាន​ការ​តាំង​ចិត្តខ្ពស់​ជាង​កូនក្រុម​របស់​គាត់ ហើយ​គាត់​ជឿថា​ក្រុម​របស់គាត់​អាច​នឹង​មាន​វាសនា​ដូចនេះទៀត​ក្នុង​រដូវកាល​នេះ ប្រសិនបើ​ក្រុមមិនកែប្រែ​​នោះទេ។

លោក Stuart Pearce បាន​បន្ត​ទៀត​ថា កីឡាករ​ទាំងអស់​មិនអាច​បន្ទោស​លោក Jose Mourinho ចំពោះ​បរាជ័យ ឬ​ដោយសារ​តែគាត់​មិន​បាន​ជំរុញ​សន្ទុះ​ទឹកចិត្ត​នោះទេ ព្រោះ​វាជា​ទំនួល​ខុសត្រូវ​របស់​កីឡាករ​គ្រប់គ្នា​ដែល​ត្រូវលេង​ឲ្យ​បានល្អ​បំផុត​ប្រកបដោយ​សន្ទុះ​ចិត្តខ្ពស់។

យោង​ទៅតាម​សម្តី​របស់​លោក Stuart Pearce លោក Jose Mourinho មិន​ធ្លាប់បាន​រិះគន់​កូនក្រុម​ធ្ងន់ៗ​បែបនេះ​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ​គាត់​ត្រូវធ្វើ​បែបនេះ​នៅពេល​នេះ ព្រោះ Man Utd ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង Swansea នៅ​សប្តាហ៍​នេះ ហើយ​និង​ប៉ះជាមួយ​ក្រុម Spurs នៅ​សប្តាហ៍​ក្រោយ​ទៀត ដូច្នេះ​គាត់​ត្រូវការ​ឲ្យក្រុម​របស់គាត់​ពង្រឹង​ទម្រង់លេង​ឲ្យ​បាន​កាន់​តែ​ល្អ ហើយ​សង្ឃឹម​ថា Man Utd នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាងមុន​សម្រាប់​ការប្រកួត​ទាំង​ពីរ​នេះ។

មតិយោបល់