អង់គ្លេសឈ្នះ World Cup U-17

អង់គ្លេសបានវាយបកយ៉ាងអស្ចារ្យទៅលើក្រុមអេស្ប៉ាញដោយស្រោចស្រង់លទ្ធផលពី ២-០ រហូតទទួលបានជ័យជម្នះ ៥-២ កាលពីល្ងាចថ្ងៃសៅរ៍ និងបានក្លាយជាជើងឯក World Cup U-17 នៅប្រទេសឥណ្ឌា។

ក្រុមរបស់ Steve Cooper ជាក្រុមដែលអាចយកឈ្នះដោយងាយស្រួល និងជាក្រុមដែលខ្លាំងរហូតមក ប៉ុន្តែរងការគ្របសង្កត់ដោយលទ្ធផល ២-០ ដែលរកបានដោយខ្សែប្រយុទ្ធ Sergio Gomez របស់ Barcelona នៅ ៣០ នាទីដំបូង។

គ្រាប់បាល់ទីមួយរបស់អង់គ្លេសរកបានដោយ Rhian Brewster ដោយការតែតបញ្ចូលដ៏ល្អ ដែលធ្វើឲ្យ គ្រាប់បាល់នេះក្លាយជាគ្រាប់បាល់ទីប្រាំបីរបស់គាត់ក្នុងព្រឹត្តិការណ៍ World Cup មុនពេលដែលដែលខ្សែបម្រើកណ្តាល Morgan Gibbs White រកបានគ្រាប់បាល់ស្មើក្នុងនាទី ៥៨។

១០ នាទីក្រោយមកវិរៈបុរសរបស់ Manchester City Phil Foden បានជួយឲ្យក្រុមអង់ គ្លេស នាំមុខដោយ គ្រាប់ស៊ុតទៅបង្គោលទីពិរ មុនពេលគ្រាប់បាល់ទី៤ រកបានដោយខ្សែការពារ Marc Guehi របស់ Chelsea ដោយទាត់បាល់កៀកនឹងទីបន្ទាប់ពីខ្សែការពារអេស្ប៉ាញមិនអាចការពារបាល់ចេញពីជ្រុង។

សល់ពីរនាទីមុនបញ្ចប់ការប្រកួត Foden បានរកគ្រាប់ ចុងក្រោយ ធ្វើឲ្យអង់គ្លេសបង្កើតលទ្ធផលវាយបក ដ៏អស្ចារ្យក្នុងរាត្រីនោះ។

For the second time in five months… we are world champions! ? pic.twitter.com/PHpZlZcIAH

ក្រោយមកទៀត Foden ត្រូវបានជាប់ជាកីឡារល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup ខណៈពេលដែល Brewster បានទទួលស្បែកជើងមាសជាកីឡាករស៊ុតបានច្រើនបំផុត។

នេះជាលើកទីមួយដែលអង់គ្លេសដែលឡើងផុតវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ ហើយនេះពាននេះ​ក្លាយជាពានទីពីរក្រោយពីអង់គ្លេស U-20 ឈ្នះ World Cup នៅខែមិថុនា។

ការឈ្នះនេះគឺជាការសងសឹកដ៏ពេញចិត្តសម្រាប់អង់គ្លេស និង Cooper បន្ទាប់ពីពួកគេចាញ់អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រនៅពេលទាត់បាល់កាត់សេចក្តីក្នុង European Championship ក្នុងខែឧសភា។

មតិយោបល់