Heynckes សរសើរភាព​ច្នៃប្រឌិតរបស់ James បន្ទាប់ពីក្រុម​ឈ្នះ RB Leipzig

ការលេង​របស់​អតីតខ្សែប្រយុទ្ធនៃ​ក្លិប Madrid រូបនេះ សម្រាប់ក្រុម Bayern Munich ដែល​នាំ​ឲ្យ​ក្រុម​នេះ​ទទួលជ័យជម្នះលើក្រុម RB Leipzig នាពេល​កន្លងទៅ​ថ្មីៗនេះ​បានធ្វើឱ្យគ្រូបង្វឹកមាន​ការ​ចាប់អារម្មណ៍។
លោក Jupp Heynckes គ្រូបង្វឹករបស់ក្លិប Bayern Munich បានសរសើរកីឡាករ James Rodriguez សម្រាប់ភាព​ច្នៃប្រឌិតរបស់គាត់ក្នុងការជួយ​ឲ្យ​ក្រុម​ទទួលជ័យជម្នះ ២-០ លើ​ក្រុម​ RB Leipzig ។
Wembley Stadium on May 25, 2013 in London, United Kingdom.

James ដែល Bayern ទើបទិញ​មក​ពី​ក្លឹប​ Real Madrid បានរកគ្រាប់បាល់នៅលើទឹកដី Allianz Arena កាលពីថ្ងៃ សៅរ៍ ដែល​បាន​ក្លាយ​ជាគ្រាប់​បាល់​ទីពីរ​របស់​គេ​ សម្រាប់ក្លឹប Bayern។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការលេង​របស់​គេ​ពិតជា​អស្ចារ្យ គាត់បានបង្ហាញនូវ​ភាពច្នៃប្រឌិតជា​ច្រើននៅពេលលេងបាល់។» «ប៉ុន្តែខ្ញុំជាគ្រូបង្វឹកដែលតែងតែចង់បានច្រើនហើយយើងនឹងធ្វើការងារបន្ថែមទៀតមិនត្រឹមតែជាមួយគាត់នោះទេ តែជាមួយក្រុមទាំងមូល។»

មតិយោបល់