កម្ពុជា នៅតែមានសង្ឃឹមបង្ហាញខ្លួននៅ AFC U19 ឆ្នាំក្រោយ ខណៈលទ្ធផលនឹងដឹងថ្ងៃស្អែក

ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នៅតែមានសង្ឃឹមឡើងទៅលេងពាន AFC U19 Championship នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ខណៈដែលការប្រកួតជម្រុះចុងក្រោយតាមពូលផ្សេងទាំង៩ នឹងបញ្ចប់នៅថ្ងៃស្អែក។

U19 កម្ពុជា មាន៣ពិន្ទុក្នុងដៃ ពីការប្រកួតចាញ់ចិន ១-០ និងឈ្នះមីយ៉ាន់ម៉ា ៣-២។ ក្នុងតារាងក្រុមលេខ២ល្អជាងគេ ក្រុមដែលដឹកនាំដោយលោក Inoue Kazunori កំពុងឈរលេខ៥បណ្តោះអាសន្ន ប៉ុន្តែក្រុមលេខ២ទាំង៤ខាងលើសុទ្ធតែប៉ះក្រុមកំពូលតារាងទាំងអស់។ ប្រការនេះជាអំណោយផលល្អ ត្បិតបើពួកគេចាញ់ច្រើនគ្រាប់នោះ នឹងធ្លាក់ចំណាត់ថ្នាក់មកក្រោមកម្ពុជាវិញ។

ពានរង្វាន់ AFC U19 Championship នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឋិកា ឆ្នាំ២០១៨ ខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ។ ក្រុមលេខ១ក្នុងពូលវគ្គជម្រុះទាំង១០ក្រុម និង៥ក្រុមលេខ២ល្អជាងគេ បង្រ្គប់ជាមួយម្ចាស់ផ្ទះបាន១៦ក្រុម អង្រួនព្រឹត្តិការណ៍រៀងរាល់២ឆ្នាំនេះតែម្តង។

មតិយោបល់