មីយ៉ាន់ម៉ា លើកទ័ពល្អផ្តាច់ មកកម្ពុជាយប់នេះ ត្រៀមប្រកួតមិត្តភាព និងវគ្គជម្រុះ AFC Asian Cup

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាយប់នេះវេលាម៉ោង ៨:៤៥នាទី តាមជើងហោះហើរ Emirates ។ ក្រុមដែលដឹកនាំដោយលោក Gerd Zeise មានភារកិច្ចដ៏សំខាន់ ក្នុងជំនួបមិត្តភាពជាមួយក្រុមគោព្រៃកម្ពុជា នាថ្ងៃទី៩ ខែវិច្ឋិកា មុនត្រឡប់ទៅប៉ះ ឥណ្ឌា ក្នុងវគ្គជម្រុះ AFC Asian Cup នាថ្ងៃទី១៤ ខែវិច្ឋិកាខាងមុខ។

តាមរយៈបញ្ជីឈ្មោះកីឡាករទាំង២៣រូប ដែលប្រកាសដោយ MFF ក្រុមនៅចំណាត់ថ្នាក់ទី១៥៥ពិភពលោកមួយនេះ បានកោះហៅកីឡាករលំដាប់កំពូលៗទាំងអស់មកចូលរួម។ ខ្សែការពារ Zaw Min Tun, David Htan ខ្សែបម្រើឆ្នើម Yan Aung Kyaw , Kyi Lin , Thet Naing អ្នកចាំទីទប់ Clean​​​ sheet ១៤ដងក្នុង២២ប្រកួត Thiha Sithu ខ្សែប្រយុទ្ធកំពូល Kyaw Ko Ko, Aung Thu សុទ្ធតែមានឈ្មោះហោះមកដែនដីសុវណ្ណភូមិ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករទាំងអស់៖

មតិយោបល់