កម្ពុជា ប៉ះ វៀតណាម ជាពីរជើងក្នុងវគ្គជម្រុះ Toyota Mekong Club Championship ឆ្នាំនេះ

ផ្ទុយពីឆ្នាំកន្លងមក ដែលក្រុមជើងឯកលីគកំពូលប្រទេស៣ត្រូវប្រកួតសន្សំពិន្ទុវិលជុំ គណៈកម្មការ TMCC បានសម្រេចប្តូររូបមន្តមកជា ក្រុមជើងឯកលីគកំពូលកម្ពុជា ប៉ះជើងឯកលីគកំពូលវៀតណាម ជា២ជើង យកអ្នកឈ្នះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
តែម្តង។

ការប្តូរនេះគឺដោយសារ បេក្ខភាពមីយ៉ាន់ម៉ាបានប្រកាសមិនចូលរួមការប្រកួត ធ្វើអោយចំនួនក្រុមជម្រុះសល់មកត្រឹម២ក្រុម។ បើទោះក្រុមជើងឯក Cambodian League និង V-League មិនទាន់រកឃើញក្តី ប៉ុន្តែ TMCC បានផ្តល់កាលវិភាគរួចទៅហើយ ដោយក្រុមទាំង២នឹងប៉ះគ្នាជា២ជើង។ ជើងទី១ នៅទឹកដីវៀតណាម នៅថ្ងៃទី៩ ខែធ្នូ ខណៈជើងទី២ ធ្វើនៅទឹកដីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ។ ក្រុមដែលឈ្នះនឹងឡើងទៅប៉ះជើងឯកឡាវ Lao Toyota នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃ១៧ ខែធ្នូ ខណៈក្រុមជើងឯកថៃ នៅរង់ចាំវគ្គផ្តាច់ព្រ័ត្រទាំង២ជើង នៅថ្ងៃទី២៣ ខែធ្នូ និង ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ខាងមុខ។

ចំពោះប្រាក់រង្វាន់គឺរក្សាដដែល ក្រុមជើងឯកបាន៧៥០០០ដុល្លារ ជើងឯករងបាន៥០០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣ ៣០០០០ដុល្លារ ចំណាត់ថ្នាក់លេខ៤ ១០០០០ដុល្លារ។ កីឡាករលេងល្អប្រចាំពានរង្វាន់បាន ៣០០០ដុល្លារ និងកីឡាករលេងល្អប្រចាំការប្រកួតបាន ១០០០ដុល្លារ។

មតិយោបល់