Wenger៖ City មិនមែនជាក្រុមដែលមិនអាចបំបាក់បាននោះទេ

លោក Arsene Wenger គ្រូ​បង្វឹក​ក្រុម Arsenal បាន​ច្រានចោល​កា​រអះអាង​ដែល​ថា​ក្រុម Manchester City ជា​ក្រុម​ដែល​គ្មាន​ក្រុម​ណា​អាច​យក​ឈ្នះ​បា​ន​ទេ​នៅក្នុង​រដូវកាល​នេះ ទោះ​បី​ជា​ក្រុម Arsenal ទើប​ចាញ់​ក្លឹប​កំពូល​តារាង​នៅ​ក្រប​ខណ្ឌ Premier League កាល​ពី​ពេលថ្មីៗ​ក៏​ដោយ។

ក្រុម​កាំ​ភ្លើង​ធំ​បានទទួល​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វីដៃ​ក្រុម​របស់​លោក Pep Guardiola មុន​ពេល​នៃ​ការ​សម្រាក​សម្រាប់​ការ​ប្រកួត​ជម្រើស​ជាតិ ដែល​ជួយ​បន្តការ​ចាប់​ផ្តើម​មិន​ដែល​ចាញ់​របស់​ពួក​គេ​ក្នុង​រដូវ​កាល​នេះ។

City នាំ​មុខ ៨ ពិន្ទុ​លើ​ក្រុម​ចំណាត់​ថ្នាក់​ទី​ពី​របន្ទាប់​ពី ១១ ប្រកួត ប៉ុន្តែ​លោក Wenger ជឿជាក់​ថា​ក្រុម​របស់​លោក​អាច​យក​ឈ្នះលើ​ពួក​គេ​បាន បន្ទាប់​ពី​បាន​លើក​ឡើង​ថា ​អាជ្ញាកណ្តាល​ជា​អ្នក​ជួយ​ឲ្យ​ក្រុម Man City ទទួល​បាន​លទ្ធផល​ល្អ​នៅ​កីឡា​ដ្ឋាន Etihad Stadium ។

Manchester City

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ប្រាប់ BeIN Sports​​ ថា “Man City ជា​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​ក្រុម​ដែល​មិន​អាច​បញ្ឈប់​បាន​ឡើយ។”

“ប្រសិន​បើ​អ្នក​ក្រឡេក​មើល​គ្រាប់​បាល់​ដែល​ត្រូវបាន​រំពឹ​ង​ទុក​វា​គឺ ០,៧ សម្រាប់​ពួក​គេ និង ០,៦ សម្រាប់​យើង វា​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ។ ពួក​គេ​បាន​ស៊ុត​ចំ​គោល​ដៅ​តិចតួច​បំផុត គ្រាន់​តែ​ស៊ុត​លើស​យើង​មួយ​ជើង​ប៉ុណ្ណោះ។ នេះ​បើ​តាម​សម្តី​របស់​លោក Wenger ។

“Wenger បាន​បន្ថែម​ទៀត​ថា៖ អាជ្ញា​កណ្តាល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​លទ្ធផ​ល​នៃការ​ប្រកួត។ ជារួម​យើង​ត្រូវ​ទទួល​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ង​រដោយសា​រគ្រាប់​បាល់​ទី ៣ ​ពី​ព្រោះនៅក្នុង​លទ្ធ​ផល ២-១ យើង​នៅ​មាន​សង្ឈឹម​ច្រើន។

“ខ្ញុំមិន​បដិសេធ​ទេ​ថា​ពួក​គេ​ជា​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​ក្រុម​ដែល​គ្មាន​ក្រុម​ណាអាច​យក​ឈ្នះ​បាន​ឡើយ។”

ក្រុមរបស់ Wenger ត្រលប់មកលេងក្នុងដីវិញនៅថ្ងៃសៅរ៍នេះដោយត្រូវប៉ះជាមួយ Tottenham ខណៈពេលដែលប្រជាពលរដ្ឋ​កំពុងធ្វើដំណើរទៅ​មើល​ Leicester នៅល្ងាចថ្ងៃនេះ។

មតិយោបល់