ក្លឹបបរទេសកំពុងចង់បាន ចាន់ វឌ្ឍនាកា ស្របពេលកុងត្រាខ្ចីជើងទៅ Fujieda MYFC ជិតផុត

តារាឆ្នើម ចាន់ វឌ្ឍនាកា របស់កម្ពុជា នឹងផុតកុងត្រាជាមួយក្លឹបនៅ Fujieda MYFC នៅលីគទី៣របស់ជប៉ុន នាចុងខែធ្នូនេះ ក្រោយចំណាយពេល១រដូវកាលនៅទឹកដីប្រទេសមហាអំណាចបាល់ទាត់អាស៊ីមួយនេះ។

វឌ្ឍនាកា បានក្លាយជាកីឡាករប្រវត្តិសាស្ត្រទី១របស់កម្ពុជា ដែលផ្ទេរទៅលេងនៅជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើងពីបឹងកេត មួយរដូវកាល កាលពីខែមករាកន្លងមក។ ប៉ុន្តែយ៉ាងណាស្នាមញញឹម និងក្តីសង្ឃឹមសម្រាប់កម្ពុជា មិនលិចជារូបរាងឡើងឡើយ ដោយ CV11 បានឱកាសបង្ហាញខ្លួនក្នុងប្រកួតផ្លូវការតែ២ដង ក្នុងនោះការដើរចូលទីលាន J League 3 លើកដំបូងក្នុងថ្ងៃ Cambodia Match Day ​កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​តុលា​ កុមារមាសរូបនេះ ប្តូរចូលលេងបានតែ ៧នាទីប៉ុណ្ណោះ។

ប្រភពស្នឹទ្ធិនិងកីឡាកររូបនេះ បានបង្ហើបក្រៅផ្លូវការថា មានក្លឹបបរទេសជាច្រើនមកពី ថៃ ម៉ាឡេស៊ី និងក្លឹបនៅតំបន់អឺរ៉ុបមួយកំពុងទាក់ទងជាមួយកុងត្រា ថ្លៃនឿយហត់ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ និងធានាដាក់អោយលេងទៀតផង។

យ៉ាងណាក្តី បន្ទាប់ពីចប់កុងត្រាភ្លាម កូនប្រុសអភិបាលខេត្តកំពតរូបនេះ​នឹងវិលមកជាសមាជិកបឹងកេតបណ្តោះអាសន្នសិន រង់ចាំទីផ្សារ ដោះដូរកីឡាករបើកជាថ្មី ហើយក៏ទំនងចូលលេងពាន Toyota Mekong Club Championship បាន បើបឹងកេតទទួលបានកៅអីនេះ។

មតិយោបល់