ស៊ុម វណ្ណា៖ ភ្នំពេញក្រោន លេងជាមួយក្រុមខ្លាំង ខ្លាំង លេងជាមួយក្រុមខ្សោយ ខ្សោយ

មុនជំនួបរវាងក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ តទល់ ភ្នំពេញក្រោន ប្រចាំសប្តាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា នាថ្ងៃទី១៨ ខែវិច្ឋិកា ស្អែកនេះ គ្រូបង្វឹក ស៊ុម វណ្ណា បានបង្ហើរពាក្យថា ក្រុមភ្ញៀវមានទម្រង់លេងថេរ ត្បិតបើប៉ះក្រុមខ្លាំង នឹងខ្លាំង ប៉ុន្តែបើប៉ះក្រុមខ្សោយ ក៏ធ្លាក់តាមហ្នឹងដូចគ្នា។

ថ្លែងប្រាប់អ្នកយកពត៌មាន FOX Sports Asia ប្រចាំកម្ពុជា គ្រូបង្វឹកកម្រិត B License រូបនេះ បាននិយាយថា ក្រុមភ្នំពេញក្រោនជាក្រុមមួយដែលមានស្ថិតិគ្រប់គ្រងបាល់បានល្អជាងគេក្នុងលីគ ប៉ុន្តែសមាជិកវ័យក្មេងភាគច្រើននៅពុំទាន់គ្រប់គ្រងអារម្មណ៍បានល្អ ដែលធ្វើអោយក្រុមឡើងចុះ តាមសមត្ថភាពដៃគូទៅវិញ។

ភ្នំពេញក្រោន កំពុងឈរចំណាត់ថ្នាក់ទី៥ មាន៣៣ពិន្ទុសល់ឱកាសប្រជែង Top 4 ក្នុងលីគ ខណៈ វេស្ទើនភ្នំពេញ នៅលេខ៨ មានត្រឹម២២ពិន្ទុប៉ុនណោះ។ ការប៉ះគ្នាកាលពីជើងទី១ នាថ្ងៃទី១០ ខែមិថុនា នៅទឹកដី RSN វេស្ទើនភ្នំពេញជាអ្នកឈ្នះដោយលទ្ធផល៣-២។

មតិយោបល់