ប្រទេសខ្លាំងៗ៦ ដែលមិនបានទៅលេង World Cup នៅរុស្ស៊ី ឆ្នាំក្រោយ

 

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឋិកានេះ បេក្ខភាពក្រុមជម្រើសជាតិទាំង៣២ បានរកឃើញកៅអីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្ស៊ី ហើយនាឆ្នាំក្រោយ។

អ៊ីស្លង់ និងប៉ាណាម៉ា បានបង្កើតប្រវត្តិសាស្ត្របង្ហាញខ្លួនលើកដំបូង ខណៈ អាល្លឺម៉ង់ ប្រេស៊ីល អាហ្សង់ទីន អេស្ប៉ាញ និងបារាំង ក៏នៅតែមានឱកាសរង់ចាំបង្ករព្យុះភ្លៀងផងដែរ។

យ៉ាងណាក៏ដោយ មានប្រទេសខ្លាំង៦ ដែលធ្លាក់ចេញពីការប្រកួតនេះ ទាំងមិនគួរអោយជឿ៖

ប្រទេសអ៊ីតាលី

ម្ចាស់ជើងឯក ៤ សម័យកាល អ៊ីតាលី បានធ្លាក់ចេញពីការប្រកួត ក្រោយបានត្រឹមបញ្ចប់លេខ ២ ក្រោមអេស្ប៉ាញ ក្នុងពូល G ហើយបន្តបរាជ័យ រកគ្រាប់បាល់ទាល់នឹងប្រទេសស៊ុយអែត ក្នុងការប្រកួតជម្រុះ Playoff ទាំង ២ ជើង ។ ការបរាជ័យរបស់ពួកគេ បានធ្វើឱ្យបញ្ចប់អាជីពរបស់អ្នកចាំទី Gianluigi Buffon និង កីឡាករខ្សែបម្រើ Daniele De Rossi ហើយគ្រូបង្វឹក Giampiero Ventura ក៏ត្រូវបានបណ្តេញចេញផងដែរ។

ប្រទេសហូឡង់

ហូឡង់បានបញ្ចប់ត្រឹមលេខ ៣ នៅពីក្រោយប្រទេសស៊ុយអែត។ ប្រទេសហូឡង់ធ្លាប់មានប្រវត្តិរងជើងឯកក្នុងឆ្នាំ ១៩៧៤ ១៩៧៨ និង ២០១០ ហើយឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៤ ។ បរាជ័យក្នុងការទៅលេងនៅរុស្ស៊ី បានបញ្ចប់អាជីពរបស់កីឡាករ Arjen Robben និងបានធ្វើមានការពិចារណាស៊ីជម្រៅសម្រាប់ប្រទេសហូឡង់ទាំងមូល។

ឈីលី

ម្ចាស់ជើងឯក Copa America បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានត្រឹមបញ្ចប់ត្រឹមទី ៦ ក្នុងពូលអាមេរិកខាងត្បូង។ ការបរាជ័យនេះនឹងធ្វើអោយកីឡាករឆ្នើមៗរបស់ឈីលី នឹងបាត់មុខពី World Cup 2018។ សម្ពាធបានធ្វើអោយលោក Juan Antonio Pizzi លាលែងពីគ្រូបង្វឹក ខណៈ Alexis Sanchez, Arturo Vidal និង Gary Medel ក៏ទទួលការស្តីបន្ទោសផងដែរ។

កាមេរូន

ជាប្រទេសបានធ្វើមានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងកាល World Cup ឆ្នាំ ១៩៩០ ប៉ុន្តែ បន្ទាប់ពីការបង្ហាញខ្លួន ៧ ដង ក្នុង World Cup ទាំង ៩ ដងចុងក្រោយ ពួកគេបានខកខាន World Cup រដូវកាលនេះ ក្រោយបញ្ចប់ក្នុងពូលត្រឹមលេខ ៣ នៅពីក្រោយ នីហ្សេរីយ៉ា និងហ្សំប៊ី។

កូតឌីវ័រ

ជាក្រុមដែលមានវត្តមានជាប្រចាំក្នុងព្រឹត្តិការណ៍ប៉ុន្នានដងចុងក្រោយនេះ។ កូតឌីវ័របានធ្លាក់ចេញពីការជម្រុះបន្ទាប់ពីបានត្រឹមចំណាត់់ថ្នាក់នៅពីក្រោយក្រុមម៉ារ៉ុក ដែលជាក្រុមមិនភ្លាត់គ្រាប់បាល់ស៊ុតបញ្ចូលទីទាល់តែសោះ ក្នុងវគ្គជម្រុះជុំទី ៣ នេះ។

អាមេរិច

ក្រោយពីបានបង្ហាញខ្លួននៅគ្រប់ការប្រកួតបាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ១៩៩០ មក ក្រុមរបស់លោក Bruce Arena បានខកខាន ក្រោយពីបរាជ័យយ៉ាងធ្ងន់ធ្ងរ ២-១ លើក្រុម Trinidad និង Tobago (ជាប្រទេសកោះ Caribbean មួយ ដែលមានកោះពីរនៅជិត Venezuela) ក្នុងវគ្គជម្រុះវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈពេលដែលពួកគេបានទៅវគ្គបន្តបាន ដោយគ្រាន់តែជ័យឬស្មើ។ លទ្ធផលនេះមានន័យថាកីឡាករវ័យក្មេងដែលទាក់ទងចំណាប់អារម្មណ៍យ៉ាងខ្លាំង Christian Pulisic ត្រូវរង់ចាំយ៉ាងហោចណាស់បួនឆ្នាំទៀតដើម្បីមានឱកាសបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកពិភពលោក។

 

 

 

 

 

មតិយោបល់