Pellegrino៖ កីឡាករក្រុម Southampton ត្រូវរក្សាទម្រង់លេងឲ្យបានល្អ

លោក Mauricio Pellegrino អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប Southampton បាន​ជម្រុញ​ឲ្យ​កូនក្រុម​របស់​គាត់​រក្សា​ទម្រង់​នៃ​ការ​លេង​របស់​ពួកគេ​ឲ្យ​បាន​ល្អ ​ខណៈពេល​ដែល​ពួកគេ​នឹ​ង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី Anfield ដើម្បី​ប៉ះ​ជាមួយ​ក្រុម Liverpool នៅ​ថ្ងៃ​សៅរ៍​នេះ។

ក្រុម Southampton បាន​ជួប​ប្រទះ​នឹង​លទ្ធផល​មិន​ល្អ​ជាប់ៗ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ ដោ​យទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ​ពេល​លេង​ជាមួយ​ក្រុម Newcastle United និង Brighton & Hove មុន​ពេល​ចាញ់​ក្រុម Burnley ១-០ នៅ​ទឹកដី​របស់​ខ្លួន​កាល​ពីថ្ងៃ​សោរ៍​សប្តាហ៍​មុន។

 

The boss. #saintsfc

A post shared by Southampton FC (@southamptonfc) on Nov 15, 2017 at 10:10am PST

ទោះបី​ជា​យ៉ា​ង​ណា​ក៏​ដោយ​លោក Pellegrino នៅតែ​ពេញចិត្ត​ចំពោះ​កា​រលេង​របស់​កូនក្រុម ហើយ​ជឿជាក់​ថា Southampton នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ ប្រសិន​បើពួក​គេអា​ច​បន្ត​ការ​លេង​ឲ្យ​បាន​ល្អ។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ដែល​មាន​វ័យ ៤៦ ឆ្នាំ​រូបនេះ​បាន​ប្រាប់​កា​សែត Daily Echo ថា៖ “ខ្ញុំចង់​បន្ត​របៀប​ដែល​យើង​លេង​នៅក្នុង​ការ​ប្រកួត​ថ្មីៗ​កន្លង​មក​នេះ។”

“នៅ​ពេល​ជួប​ជាមួយ​ក្រុម Burnley ក្នុង​នាទី​ទី ២៥ យើង​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​វានឹង​មាន​ការ​លំបាក និ​ងស្វិត​ស្វាញ។ យើង​ពិតជា​លេង​បាន​ល្អ​នៅក្នុង​ការ​ប្រកួត​នោះ។

“ទោះ​បីជា​យ៉ាងណា​ក៏​ដោយ យើង​ប្រហែល​ជា​នឹង​មាន​ទំនុក​ចិត្ត​ជាង​នេះ​នៅក្នុង​ការ​ប្រកួតថ្ងៃ​សៅរ៍​នេះ ដោយសារ​យើង​ដឹ​ងថា​ក្រុម Liverpool នឹង​វាយ​សម្រុក​មក​លើ​យើង ហើយយើង​ជា​ក្រុម​មួយ​ដែល​មាន​ទំនុ​កចិត្ត​ខ្ពស់​នៅពេល​ដែល​យើង​គ្រប់​គ្រង​បាល់។

“ខ្ញុំគិត​ថា​ជំនួប​ជាមួយ​ហង្ស​ក្រហម​អាច​ជាការ​ប្រកួត​មួយ​ដែល​ងាយស្រួល​ផង​ និង​មាន​ការលំ​បាក​ផង។ Liverpool ​ជា​ក្រុម​មួយ​ដែល​ពូកែ​ខាង​វាយ​សម្រុក ប៉ុន្តែ​ខ្ញុំគិត​ថាវា​ក៏ជា​ឱកាសដ៏ល្អ​មួយ​ដែល​ផ្តល់​លទ្ធភា​ព​ឲ្យ​យើង​បង្ហាញ​ពី​របៀប​ដែល​យើង​លេង​ផង​ដែរ។”

 

មតិយោបល់