Hernandez៖ ពាក្យចចាមអារ៉ាមថ្មីៗនេះដែលថាខ្ញុំនឹងចាកចេញគឺមិនពិតទេ

ខ្សែ​ប្រយុទ្ធ Javier Hernandez របស់​ក្លឹប West Ham បដិសេធ​ថា​គាត់​មិន​បាន​សុំ​ចាក​ចេញ​ពី​ក្លឹប​ទេ ចាប់​តាំង​ពី​លោក David Moyes បាន​ក្លាយ​ជា​គ្រូ​បង្វឹក​មក។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ិក​រូបនេះ​បាន​ជួប​ជាមួយ​លោក Moyes ម្តង​ទៀត ខណៈ​ពេល​ដែល​ពួកគេ​ទាំង​ពីរ​ធ្លាប់​បាន​សហការ​ជាមួយ​គ្នា​កាល​នៅ​ក្លឹប Manchester United ក្នុង​អំឡុង​រដូវ​កាល​ឆ្នាំ ២០១៣-១៤ ។

កីឡាករ Hernandez បាន​លេង​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League ចំនួន ៥ ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុម​បិសាច​ក្រហម ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុត​ឡេន​រូបនេះ​ដែល​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​អាច​នឹង​មិន​នៅ​លេង​ឲ្យ​ក្រុម​របស់​គាត់​ទៀត​ឡើយ។

Chicharito បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការប្រកួត​លីក​ចំនួន ១១ ប្រកួត​សម្រាប់​ក្រុម West Ham ចាប់តាំង​ពី​កាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​របស់​លោក Slaven Bilic ប៉ុន្តែ​គាត់បាន​បដិសេធ​នៅ​ពាក្យ​ដែល​ថា​គាត់​ចង់​ចាកចេញ​នៅ​ពេល​នេះ នៅពេល​ដែល​លោក Moyes បាន​ចូលម​ក​គ្រប់គ្រង​នៅ​ពហុ​កីឡា​ដ្ឋាន London Stadium ។

សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​បា​នអះអាង​ថា កីឡាក​រដែល​បានទិញ​មក​ពី​ក្លឹប Bayer Leverkusen កាលពី​រដូវកាល​មុន​រូប​នេះកំ​ពុង​ចង់​ចាក​ចេញ​ពី​ក្លឹបបច្ចុប្បន្ន​របស់​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ដោយ​មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​កាន់​ក្លឹប Chivas (Deportivo Guadalajara) ដែល​ជា​ក្លឹប​ចាស់​របស់​គាត់​វិញ​នៅ​ខែ​មករា​នេះ។

 

ប៉ុន្តែ Hernandez បាន​សរសេរ​នៅ​លើ Twitter ឆ្លើយ​តប​ទៅ​នឹង Twitter មួយ​ដែល​បាន​លុបចោល​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “វា​ជា​រឿង​មិន​ពិត​ទាំង​ស្រុង។ ខ្ញុំមាន​ការប្តេជ្ញា​ចិ​ត្ត ១០០% ក្នុង​ការ​ជួយ​កែ​ប្រែ​ស្ថានភាព​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ក្រុម West Ham នៅ​ពេល​នេះ។”

ហើយ​ដូច​រាល់​ដង​ដែរ ខ្ញុំ​តែង​តែ​និយាយ​ពាក្យ​នេះ ខ្ញុំ​ជា​កីឡាក​ររបស់​ក្រុម Deportivo Guadalajara ប៉ុន្តែ​ខ្ញុំមិន​បាន​សុំ​ចាកចេញ​ពី​ក្លឹប West Ham ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។”

 

មតិយោបល់