Lukaku មិនជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយ Bong ទេ

ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លឹប Manchester United នឹង​មិន​ប្រឈម​មុខ​នឹង​ការ​ពិនិត្យ​មើល​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​ជុំវិញ​ឧប្បត្តិ​ហេតុមួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​កីឡាករ Gaetan Bong របស់​ក្រុម Brighton កាលពី​ថ្ងៃ​សៅ​រ៍នេះ​ឡើ​យ។

កីឡាករ Lukaku ត្រូវ​បាន​គេចោទ​ប្រកាន់​ថា បាន​ទាត់​ទៅ​លើ​កីឡាករ Bong ចំនួន​ពីរ​លើកអំឡុង​ពេល​ក្រុម Man Utd បាន​ទទួល​ជ័យជំនះ​ក្នុង​លទ្ធផល ១-០ របស់​នៅ​ទឹក​ដី Old Trafford មុន​ពេល​កីឡាករ Ashley Young ស៊ុត​បញ្ចូលទី​ដោយ​ផ្លាត​នឹង​ខ្សែ​ការពារ​កណ្តាល Lewis Dunk ចូល​ទៅ​ក្នុង​សំណាញ់។

ក្រោយ​ពីការ​ប៉ះទង្គិច​នេះ​មិន​ត្រូវបាន​មើល​ឃើញ​ដោយ​អាជ្ញា​កណ្តាល Neil Swarbrick សមាគម​កីឡា​បាល់ទាត់​បានស្នើ​សុំ​ឲ្យ​អតី​តមន្ត្រី​គណៈកម្មការ ៣ នាក់​ធ្វើការ​ត្រួត​ពិនិត្យលើ​រឿង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ។

 

 

ទោះជា​យ៉ាងណា​ក៏​ដោយ គណៈកម្មការ​ទាំងបី​នាក់​នេះមិន​យល់​ថា​កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក​រូបនេះ​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​ទេ ដូច្នេះ​ហើយ​គាត់​នឹង​មិន​ត្រូវបាន​ជាប់ចោទ​ពី​បទប្រព្រឹត្ត​អំពើ​ហិង្សា​ឡើយ។

ទោះបីជា​រូបគាត់​ទើប​តែរក​គ្រាប់បាល់​តែមួយ​គ្រាប់​ក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ១០ លើក​ចុងក្រោយ​ក៏​ដោយ ក៏ Lukaku ស៊ុត​បាល់​បញ្ចូល​ទី​សរុ​បបាន​ចំនួន ១១ គ្រាប់ និង​ជួយ​បញ្ជូនបាល់​ឲ្យ​គេស៊ុត​បញ្ចូល​ទី​បាន​បួន​លើក នៅក្នុង​ការ​បង្ហាញ​ខ្លួន​ទាំង ១៩ លើក​របស់​គាត់សម្រាប់​ក្រុម​របស់​លោក Jose Mourinho ចាប់​តាំងពី​ផ្ទេរ​មក​ពី​ក្រុម Everton អំឡុង​ពេលទិញដូរ​កីឡាករ​កាល​ពី​រដូវកាល​មុន​មក។

 

មតិយោបល់