Allardyce នឹងត្រលប់ទៅដឹកនាំក្រុម Everton

ក្រុម Everton ត្រូវ​បាន​គេជឿថា​បាន​ត្រឡប់​ទៅកាន់​ការចរចា​ជាមួយ​គ្រូ​បង្វឹក Sam Allardyce ទាក់ទង​នឹង​តំណែង​អ្នក​ដឹក​នាំ​ក្លឹប​នៅ​ក្របខណ្ឌ Premier League នេះ។

លោក David Unsworth ប្រធាន​ក្លឹប Everton បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ភិបាល​ធ្វើការ​ស្វែង​រកគ្រូ​បង្វឹក​ថ្មី​ជា​អចិន្រ្តៃយ៍ បន្ទាប់​ពី​ទទួល​រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ង​រក្នុង​លទ្ធផល ៤-១ នៅ​លើ​ទឹកដី​របស់​ក្រុម Southampton កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

ក្លឹប Everton បាន​បណ្តេញ​គ្រូ​បង្វឹក Ronald Koeman ចេញ​ពី​តំណែង​រយៈពេល ៥ សប្តាហ៍មក​ហើយ​មក​ទល់​ពេល​នេះ ហើយ​ពួកគេ​បាន​សម្រេច​ជ្រើសរើស​គ្រូ​បង្វឹក​របស់​ក្រុម Watford ជា​ជម្រើស​ទី​មួយ ដើម្បី​មក​ជំនួស​តំណែង​អតីត​គ្រូប​ង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ និង​ដឹកនាំ​ក្រុម​ពេញ​សិទ្ធិ។

ប៉ុន្តែ​ក្រុម Hornets (Watford) បាន​បដិសេធ​មិ​នឲ្យ​គ្រូ​បង្វឹក Silva ធ្វើ​ការ​ចរចា​ជាមួយ​គូប្រជែង​ដ៏ធំ​មួយ​របស់​ខ្លួន​ឡើយ ដែល​ធ្វើ​ឲ្យ​ក្រុម Everton បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ទៅ​លើ​គ្រូ​បង្វឹក Big Sam (Sam Allardyce) វិញ​បន្ទាប់​ពីបាន​ចាប់​ផ្តើម​ធ្វើការ​ចរចាជា​មួយ​គាត់​កាល​ពី​ដើម​ខែ​នេះ។

គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​វ័យ ៦៣ ឆ្នាំ​រូបនេះ បាន​លា​ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ចុង​រដូវកាល​មុន​នេះ បន្ទា​ប់ពី​បាន​ជួយ​ឲ្យ​ក្រុម Crystal Palace គេច​ផុត​ពីការ​កាត់​ចេញ ទោះបី​ជាមាន​ក្រុម​ជាច្រើន​បាន​ទាក់ទង​គាត់​ដើម្បី​ឲ្យ​ទៅ​ដឹកនាំ​ក្រុម​របស់​គេ​សម្រាប់​រដូវកាល​​ថ្មី​នៃកា​រប្រកួតនេះ​ក៏​ដោយ។

មតិយោបល់