កីឡាករបាល់ទាត់១២នាក់ ដែលមានមុខមាត់ដូចតារាហូលីវូដ

Timothy Wee

FOX Sports Asia សូមបង្ហាញកីឡាករបាល់ទាត់មួយចំនួនដែលមានរូបរាងស្រដៀងនឹងតារាហូលីវូដ!

តើអ្នកដែលមានអារម្មណ៍ថាមានមនុស្សម្នាក់ទៀតមានរូបរាងដូចនឹងអ្នកណាស់ តែមិនមែនជាអ្នកទេ? ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការងាយស្រួលដើម្បីស្វែងរកនរណាម្នាក់ដែលមានរូបរាងដូចជាយើងក្នុងកញ្ចក់ចឹងនោះទេ។

ដូច្នេះយើងបានស្វែងរកមកបង្ហាញដល់ប្រិយមិត្ត នូវតារាបាល់ទាត់ និងតារាហូលីវូដទាំង ១២ គូដែលមានរូបរាងដូចគ្នា!

តារាចម្រៀង Bruno Mars និងកីឡាករ Chicharito

គូដំបូងគឺ ខ្សែប្រយុទ្ធ EPL ដ៏ឆ្នើមបំផុត (ដោយមានកំណត់ត្រារកគ្រាប់បាល់ត្រឹមប៉ុន្មាននាទិប៉ុណ្ណោះ) កីឡាករ Chicharito និងតារាចម្រៀងនិងអ្នកនិពន្ធចម្រៀងប្រជាប្រិយដ៏ល្បីល្បាញ Bruno Mars

Bruno សម្តែងបទ 24K Magic នៅលើឆាកតន្រ្តី ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លឹប West Ham កីឡាករ Chicharito  វិញបង្ហាញសមត្ថភាពលេងបាល់របស់គេនៅលើវាលស្មៅ។

តារាចម្រៀង Drake និងកីឡាករ Aaron Lennon

Drake និង Lennon ទាំងពីរនាក់បានចាប់ផ្តើមអាជីពរបស់ពួកគេនៅវ័យក្មេងដូចគ្នា ដោយ Drake ចាប់ផ្តើមសម្តែងជាកុមារ និង Lennon បានចាប់ផ្តើមលេងនៅ EPL ជាកីឡាករមានវ័យក្មេងក្មេងជាងគេបង្អស់ នៅក្នុងឆ្នាំ ២០០៣ ។

ដូច្នេះយើងអាចនិយាយបាន តារារ៉េបសញ្ជាតិកាណាដា និងខ្សែបម្រើស្លាបរបស់ Everton មិនបានពីបាតនោះទេ។

តារាភាពយន្ត Leonardo DiCaprio និងកីឡាករ Sebastian Larsson

ខណៈពេលដែលតារាសម្តែង DiCaprio ស្រឡាញ់ឈុតឆាកក្នុងខ្សែភាពយន្ត កីឡាករបាល់ទាត់ Larsson ចូលចិត្តឈុតឆាកនៅលើទីលានបាល់ទាត់។

តួសម្តែងក្នុងរឿង Revenant និងខ្សែបម្រើរបស់ Hull City ទុកឲ្យទេពកោសល្យរបស់ពួកគេបង្ហាញពីរឿងរ៉ាវជីវិតរបស់ពួកគេ ដោយតារាសម្តែងជនជាតិអាមេរិកាំងរូបនេះបង្ហាញភាពក្លាហានក្នុងការថតសម្តែង ហើយកីឡាករជំនាញ់ទាត់ free-kick សញ្ជាតិស៊ុយអែតរូបនេះបាន Assist ចំនួន ២៦ គ្រាប់នៅការប្រកួតរបស់គេនៅបាល់ទាត់លីកអង់គ្លេស។

តារាភាពយន្ត Shia LaBeouf និងកីឡាករ Karim Benzema

ដោយទទួលបានជោគជ័យនៅចុងទសវត្សរ៍ឆ្នាំ ២០០០ LaBeouf និង Benzema បានអភិវឌ្ឍអាជីពរបស់ពួកគេរៀងៗខ្លួន ដោយ Benzema ផ្លាស់ទៅក្លឹប Real Madrid ហើយ LaBeouf ដើរតួក្នុងរឿងខ្សែភាពយន្ត Transformers ។

ខណៈដែលតារាភាពយន្តហូលីវូដវ័យ ៣១ ឆ្នាំ កំពុងតែត្រៀមខ្លួនសម្តែងរឿង ដើរតួកីឡាករវាយកូនបាល់ដ៏ល្បីល្បាញJohn McEnroe ខ្សែប្រយុទ្ធបារាំងមិនចាំបាច់ខ្វាយខ្វល់ពីអ្វីផ្សេងក្រៅពីភាពជាកីឡាករបាល់ទាត់ឡើយ។

តារាចម្រៀង Chance the Rapper និងកីឡាករ Pepe

បើទោះបីជាមានអាជីពខុសគ្នាក្តី Chance Rapper និង Pepe មើលទៅដូចជាពួកគេមកពីគ្រួសារតែមួយ។

ខណៈពេលដែលអ្នកផលិតចម្រៀងឈ្នះពានរង្វាន់ Grammy អាចនឹងដោតចិត្តរបស់អ្នក ជាមួយបទ Cocoa Butter Kisses ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ដែលមានដើមកំណើតនៅប្រេស៊ីលនឹងបង្ហាញអ្នកនូវការការពារយកបាល់ដ៏គ្រោះថ្នាក់បំផុតនៅលើទីលាន!

តារាចម្រៀង Tyler The Creator និងកីឡាករ David Alaba

វាពិបាកក្នុងការស្វែងរកគូដែលដូចគ្នាជាគេទាំងពីរនាក់ខាងលើនេះ។ Tyler The Creator និយាយរឿងការបង្កើតវ៉ុលបទចម្រៀងផ្ទាល់ខ្លួន ខណៈដែល Alaba តែងតែរកឡើងចុះនៅស្លាបឆ្វេងឲ្យក្លឹប Bayern Munich ។

និយាយពីបច្ចេកទេសវិញ តារាច្រៀងអាមេរិច និងខ្សែការពារឆ្វេងអូស្ត្រាលី គឺសុទ្ធតែជាអ្នកបង្កើតឱកាសសម្រាប់ខ្លួន ដោយ Tyler បង្កើតជាមួយនឹងតន្ត្រីរបស់គេ​ ហើយ Alaba ជាមួយនឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៤គ្រាប់កាលពីរដូវកាលមុន។

 

តារាសម្តែង Lou Ferrigno និងកីឡាករ Diego Costa

ទោះបីជាពួកគេមើលទៅដូចជាបងប្អូនក៏ដោយ ក៏វានៅមានតែមានភាពខុសគ្នាក្នុងបុគ្គលិកលក្ខណៈរបស់គេទាំងពីរ។ Ferrigno បានចូលនិវត្តន៍ តែនៅទទួលបានការសរសើរនូវការសម្តែងរឿងជា Hulk ក្នុងទសវត្សឆ្នាំ ៧០ ហើយ Costa វិញគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានគេយល់ថាឆាប់ឆេវឆាវ។

យ៉ាងណាក៏ដោយ អ្នកមិនគួរគិតពួកគេជារួមទេ ព្រោះពួកគេប្រើប្រាស់កំលាំង និងរាងកាយដ៏ថាមពលរបស់ពួកគេក្នុងវិថីអាជីពផ្សេងៗគ្នា។

តារាភាពយន្ត Matt Damon និងកីឡាករ Michael Ballack

អាយុខុសគ្នាត្រឹមតែប្រាំមួយឆ្នាំមែន Damon និង Ballack សុទ្ធតែជាបុគ្គលល្បីឈ្មោះនៅលើផ្ទាំងខ្សែភាពយន្ត និងកញ្ចក់ទូរទស្សន៍រៀងៗខ្លួន។

តារាសម្តែងហូលីវូដទទួលបានពានរង្វាន់ Academy Award បានបង្ហាញនូវការសម្តែងយ៉ាងអស្ចារ្យរបស់គេក្នុងខ្សែភាពយន្ត Bourne ហើយអតីតខ្សែបម្រើប្រយុទ្ធតោខៀវ Chelsea វិញមានសមត្ថភាពក្នុងការស៊ុតបញ្ចូលទីដ៏ខ្លាំងក្លាមួយ អំឡុងពេលដែលគេនៅលេងនៅទីនោះ។

តារាចម្រៀង A$AP Rocky និងកីឡាករ Didier Drogba

ថ្វីបើមានភាពខុសគ្នាក្នុងអាជីពរបស់ពួកគេក៏ដោយ តែ A$AP Rocky និង Drogba មានលក្ខណៈស្រដៀងគ្នាជាច្រើនដែលអ្នកមិនបានដឹង។

តារាចម្រៀងរ៉េបអាមេរិចសញ្ជាតិ និងអតីតខ្សែប្រយុទ្ធក្រុមតោខៀវសញ្ជាតិកូឌីវ័រមានចង្វាក់ swagger នៅលើឆាក និងនៅទីលានរៀងៗខ្លួន។

ហើយជាក់ស្តែង មិនមែនមានតែយើងទេដែលចាប់អារម្មណ៍ថាគេទាំងពីរមានភាពស្រដៀងគ្នាផ្នែករាងកាយដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តារាចម្រៀង Pusha T និងកីឡាករ Victor Moses

Pusha T និង Victor Moses បានចាប់យកតំណែងនៅក្រោយឆាក ហើយដើរតួនាទីជាអ្នកជួយក្រុមពីក្រោយ!

ខណៈដែលតារាចម្រៀងអាមេរិករូបនេះបានឡើងតួនាទីជាប្រធានតន្រ្តី GOOD របស់ Kanye West ខ្សែបម្រើស្លាប Victor Moses របស់ Chelsea កំពុងតែរីករាយនឹងជីវិតថ្មីនៅក្លឹបរបស់គេ បន្ទាប់ពីត្រូវបានផ្លាស់ប្តូរជាខ្សែការពារស្លាបដោយគ្រូបង្វឹក Antonio Conte ។

តារាភាពយន្ត Harrison Ford និងកីឡាករ Branislav Ivanovic

ក្រៅពីមានរូបរាងដ៏សង្ហាដូចគ្នា Ford និង Ivanovic ក៏មានចរិតលក្ខណៈធម្មតាដូចគ្នាមួយផងដែរ គឺ ភាពបត់បែន។

តារាហូលីវូដបានសម្តែងរឿងក្នុងតួផ្សេងៗ ដូចជាដើរតួជា Rick Deckard ក្នុងរឿង Blade Runner និងជា Han Solo ក្នុងរឿង Star Wars ខណៈដែលអតីតខ្សែការពារក្រុមតោខៀវមានភាពបត់បែនយ៉ាងល្អដែលគេអាចបំពេញតួនាទីជាខ្សែការពារស្តាំផង និងកណ្តាលផង។

តារាភាពយន្ត John Abraham និងកីឡាករ Gianluigi Buffon

ក្នុងនាមជាអ្នកបង្កើតស្នាដៃល្អរៀងៗខ្លួន តារាសម្តែងបូលីវូដ និងអ្នកចាំទីក្រុម Juventus បានទទួលជោគជ័យជាមួយនឹងពានរង្វាន់ជាច្រើន ដែលឆ្លុះបញ្ចាំងនូវភាពគួរឱ្យគោរពរបស់ពួកគេ។

ចម្លែកណាស់ត្រង់ថា ពួកគេទាំងពីរមានក្លឹបបាល់ទាត់រៀងៗខ្លួន។ Abraham បច្ចុប្បន្នជាម្ចាស់ភាគហ៊ុននៃក្លឹប NorthEast United FC ក្នុងក្របខ័ណ្ឌឥណ្ឌាលីក ចំណែកឯ Buffon វិញក៏ធ្លាប់ធ្វើជាម្ចាស់ក្លឹប Carrarese ដែលមានទីតាំងនៅក្នុងស្រុកកំណើតរបស់គេផងដែរ។

មតិយោបល់