ហ៊ុនសែនខាប់៖ ស្វាយរៀង ស្មើអគ្គិសនី ២-២ ខណៈ ណាហ្គា ឈ្នះ​បឹងកេត ១-០

ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង បានវាយបកត្រឹមយកស្មើ អគ្គិសនីកម្ពុជា ២-២ ខណៈ ណាហ្គាវ៉ើល បានយកឈ្នះ បឹងកេតអែហ្វស៊ី ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុនសែន ឆ្នាំ២០១៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ។

ការប្រកួតនៅកីឡដ្ឋានស្វាយរៀង អគ្គិសនីកម្ពុជា បានបើកការនាំមុខមុនដល់ទៅ២គ្រាប់ មុនពេល លី សារ័ត្ន និង សុខ សំណាងរកគ្រាប់បាល់តាមស្មើអោយព្រះខ័នរាជស្វាយរៀង។ ក្រុមទាំងពីរមានប្រៀប៥០%ស្មើគ្នា សម្រាប់ប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែធ្នូ បន្តទៀត។

ចំណែកណាហ្គាវ៉ើល ដណ្តើមបានក្តីសង្ឃឹមខ្លះ តាមរយៈការតែតគ្រាប់ជ័យជម្នះយ៉ាងស្អាតពីប្រធានក្រុម ញឹម សុវណ្ណរ៉ា ត្រឹម៣នាទីដើមវគ្គទី១ទៅលើបឹងកេតអែហ្វស៊ី នៅពហុកីឡដ្ឋានជាតិ។ ក្រុមទាំង២សុទ្ធតែប្រយ័ត្នប្រយ៉ែង និងបង្កើតឱកាសរកគ្រាប់បន្ថែមដូចគ្នា ប៉ុន្តែមិនមានសំណាង។ ចប់ការប្រកួត ណាហ្គា កាន់១គ្រាប់ ទៅប្រជែងបន្តនៅជើងទី២ទៀត។

បន្ទាប់ការប្រកួតជើងទី២រួច នោះយើងនឹងដឹងថាតើក្រុមណានឹងឡើងទៅដណ្តើមជើងឯក។

មតិយោបល់