ដំណើររបស់តំបន់អាស៊ីទៅកាន់ World Cup ២០១៨ នៅរុស្ស៊ី

លោក Paul Williams ពិនិត្យមើលថាតើអាស៊ីអាគ្នេយ៍ និងអាស៊ីទាំងមូលអាចនឹងមានអ្នកតំណាងរបស់ខ្លួនចូលរួមបង្ហាញការលេង​បានច្រើន​យ៉ាង​ប៉ុណ្ណាដែរ​នៅប្រទេសរុស្ស៊ី ២០១៨ បើទោះបីជាអ្នកតំណាងនោះមកពីក្រៅតំបន់អាស៊ីក៏ដោយ។

មិនមានប្រទេសក្នុងសមាគមអាស៊ានណាមួយធ្វើដំណើរទៅប្រទេសរុស្ស៊ី ២០១៨ ទេ ប៉ុន្តែអាស៊ីអាគ្នេយ៍ប្រហែលជានៅ​តែមាន​អ្នក​​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំក្រោយ។

ខ្សែប្រយុទ្ធ Ariel Rodriguez ដែលលេងឲ្យក្លឹបថៃឈ្មោះថា Bangkok Glass ក្រោយពីចូលរួមនៅដើមឆ្នាំ ២០១៦ គឺជាសមាសភាពដែលឃើញជា​ប្រចាំ​នៃក្រុមជម្រើសជាតិកូស្តារីកាក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ និងសង្ឃឹមថាគាត់គឺជាប់ឈ្មោះក្នុងចំណោមកីឡាករ ២៣ រូបដែលត្រូវធ្វើដំណើរ​ទៅប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ។

ទោះបីជាមានការលើកឡើងជាច្រើន​ថាការប្តូរទៅលេងនៅតំបន់អាស៊ីអគ្នេយ៍នឹងធ្វើឲ្យកីឡាករអស់ចិត្តពីក្រុមជម្រើសជាតិ ក៏ Rodriguez បាន​និយាយ​នៅ​ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា អ្នកដែលសង្ស័យទាំងនោះបានផ្តល់ឲ្យគាត់នូវការលើកទឹកចិត្តបន្ថែមទៀត។

គាត់បានប្រាប់ SBS World Game ថា “ការពិតគឺថាមនុស្សជាច្រើនបានប្រាប់ខ្ញុំថាប្រសិនបើខ្ញុំមកលេងនៅប្រទេសថៃ ខ្ញុំអាចនឹងបំភ្លេចក្រុមជម្រើស​ជាតិ។

“ប៉ុន្តែខ្ញុំជាមនុស្សដែលមានជំហររឹងមាំ ហើយខ្ញុំដឹងថាប្រសិនបើខ្ញុំមកទីនេះ​និងខិតខំប្រឹងប្រែងហ្វឹកហាត់​ឲ្យខ្លាំង​ នោះខ្ញុំជឿជាក់ថា​ខ្ញុំ​នឹងទទួលបាន​ការ​គិត​គូរ ព្រោះខ្ញុំជឿលើគុណភាព និងសមត្ថភាពរបស់ខ្ញុំ។ មកទល់ពេលនេះខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏ល្អបំផុតមួយក្នុងជីវិតខ្ញុំ។”

ទោះបីជា Rodriguez មិនអាចបំប៉ោងសំណាញ់ទីបានច្រើនក្នុងរដូវកាលនេះ ដូចដែលគាត់បានធ្វើក្នុងឆ្នាំ ២០១៦ ដែលពេលនោះគាត់រកបាន​ ១៩គ្រាប់ក៏ដោយ ក៏កំណត់ត្រារបស់គាត់នៅក្នុងរដូវកាលទាំងពីរនៅក្នុងទីក្រុងបាងកកនៅតែធ្វើឲ្យមានការចាប់អារម្មណ៍ ដោយគាត់រកបានជាមួយនឹង ២៥ គ្រាប់ក្នុង ៤៨ ប្រកួត។

ករណីរបស់គាត់ ដែលមានតួនាទីតំណាងឲ្យក្រុមជម្រើសជាតិផង និងកំពុងលេងនៅទ្វីបអាស៊ីផង  បានគូសបញ្ជាក់​ពីការផ្លាស់​ប្តូរ​មុខមាត់​នៃការប្រកួត​លំដាប់​ពិភពលោក​។ ខណៈពេលដែលការប្រកួតលក្ខណៈអាជីព​បានរីករាលដាលនៅគ្រប់ទីកន្លែង​នៃពិភពលោក​ក្នុងរយៈពេលប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ​នេះ​ អាស៊ីជាតំបន់មួយដែលកំពុងតែដើរតួយ៉ាងសំខាន់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។

កាលពីនៅប្រទេសប្រេស៊ីលមានតែកីឡាករ ៦ រូបនៃ ប្រទេសចំនួន ២៨ ដែលមិនមែនជាសហព័ន្ធបាល់ទាត់អាស៊ី ដែលបានលេងឲ្យក្លឹបរបស់ពួកគេ​នៅ​ក្នុង​​ទ្វីបអាស៊ី ខណៈពេលដែលឆ្នាំ ២០១០ មានចំនួនតែ ៤នាក់បណ្ណោះ ។ ចាប់តាំងពីឆ្នាំ 1990 នៅពេលដែលគ្មានកីឡាករណាលេងឲ្យក្លឹបនៅអាស៊ី ចំនួនសរុបបានប្រែប្រួលចន្លោះពីបួនទៅប្រាំបី។

 

Asamoah Gyan was playing for Al Ain when he netted twice at the 2014 FIFA World Cup

ប៉ុន្តែនៅប្រទេសរុស្ស៊ី ២០១៨ គឺប្រាកដជាមានការប្រែប្រួលចំនួននេះជាក់ជាមិនខាន។

យោងតាមការវិភាគនៃក្រុមជម្រើសជាតិថ្មីចំនួន ២៧ ដែលមិនមែនស្ថិតក្រោម AFC និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup នៅឆ្នាំក្រោយនោះ ចំនួននៃកីឡាករដែលមានមូលដ្ឋាននៅអាស៊ីអាចនឹងឡើងដល់ទៅ ២៥ នាក់នៅឆ្នាំក្រោយ។

បើទោះបីជាចំនួនកើននេះអាចពន្យល់បានដោយការរីកចម្រើននៃក្របខ័ណ្ឌក្នុងលីគកំពូសរបស់ប្រទេសចិនក្នុងរយៈពេល ២៤ ខែចុងក្រោយនេះក៏ដោយ ក៏គេមើលឃើញថាក្លឹបនៅមជ្ឈឹមបូព៌ាឯនោះទេដែលជាទីលំនៅរបស់កីឡាករភាគច្រើន ជាពិសេសកីឡាករមកពីប្រទេសអាហ្រ្វិក ដែលមានលីគ​នៅ​អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរេត និងកាតា ដែលកំពុងមានប្រជាប្រិយកាន់តែខ្លាំងឡើង។

កាលពីមុនគេធ្លាប់ល្បីថាការប្តូរទៅលេងនៅមជ្ឈឹមបូព៌ានឹងធ្វើឲ្យអាជីពជាមួយក្រុមជាតិត្រូវបញ្ចប់។ ខណៈពេលដែលកម្រិតលីគរៀងៗខ្លួន វាបាន​ក្លាយ​ជាគោលដៅ​ជាជម្រើសសម្រាប់កីឡាករសំខាន់ៗមកពីបណ្តាប្រទេសអាហ្វ្រិកខាងជើង។

ឧទាហរណ៏ដូចជាអនុប្រធានរបស់ក្រុមម៉ារ៉ុកលោក Mbark Boussoufaបន្ទាប់ពីលេងបានយ៉ាងច្រើនក្នុងអាជីពរបស់គាត់​ក្នុងប្រទេសបែលហ្ស៊ិក​ និង​រុស្ស៊ី​ គាត់បានជ្រើសរើសយកការផ្លាស់ប្តូរទៅកាន់ក្រុមអេមីរ៉ាតអាល់ចាហ្សីរ៉ានៅដើមរដូវកាល ២០១៦/១៧  និងបានដើរតួយ៉ាងសំខាន់​ក្នុងការ​ទទួល​បាន​​ជោគជ័យក្នុងការឈ្នះជើងឯករបស់ពួកគេ។

 

ទន្ទឹមនឹងនេះដែរអេហ្ស៊ីបអាចមានកីឡាករ ៥ នាក់នៅក្នុងក្រុមរបស់ពួកគេដែលបានធ្វើពាណិជ្ជកម្មនៅអារ៉ាប៊ីសាអ៊ូឌីត រួមទាំងអ្នកចាំទីដ៏ល្បីល្បាញ Essam El-Hadary និងខ្សែការពារដែលមានបទពិសោធន៍លោក Mohamed Abdel-Shafy ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការផ្លាស់ប្តូរកីឡាករលំដាប់ទី ១ ពីប្រេស៊ីល និងអឺរ៉ុប។

ភាគច្រើននៃកីឡាករដែលមានមូលដ្ឋាននៅអាស៊ីក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះគឺមកពីបណ្តាប្រទេសអាហ្វ្រិក​ ប៉ុន្តែមានតិចតួចណាស់​ដែលមក​ពី​ក្លឹប​បាល់​ទាត់របស់ទ្វីបអាមេរិចខាងត្បូង និងអឺរ៉ុប។

និន្នាការកើនឡើងនេះបង្ហាញពីអំណាច និងសក្តានុពលក្នុងវិស័យ​បាល់ទាត់នៅទ្វីបអាស៊ីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ។ ខណៈ​ដែល​វាក្លាយទៅជារឿងធម្មតាហើយអ្នកខ្លះនិយាយថាអាចទទួលយកបានសម្រាប់អ្នកលេងជាលើកដំបូងទៀងទាត់ដើម្បីផ្លាស់ទីទៅទ្វីបអាស៊ី ហើយ​ពួកគេ​រំពឹង​ថាកីឡាករបន្ថែមទៀតនឹងធ្វើតាមទំនៀមចាស់ នៅពេលដែលប្រាក់រង្វាន់គឺជាអ្វីដែលធ្វើឲ្យពួកគេនៅទីនេះ។

 

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Marcus Berg ដែលបានបញ្ចប់អាជីពរយៈពេល ១២ ឆ្នាំនៅទ្វីប​អឺរ៉ុប​នៅរដូវកាល​ឈប់​សម្រាក​អ៊ឺរ៉ុបដើម្បី​ចូលរួម​ក្រុម​អាល​អា​អេន​របស់អារ៉ាប់រួម។

ការប្តូរទៅលេងនៅអាស៊ីបានបង្ហាញពីអត្ថប្រយោជន៍មួយ ដោយប្រាំមួយក្នុងចំណោមប្រាំបីគ្រាប់របស់គាត់នៅក្នុងការប្រកួតជម្រុះ World Cup កើតឡើងបន្ទាប់ពីគាត់ផ្លាស់ទៅអាល់អេន ខណៈពេលដែលនៅក្នុងស្រុកគាត់បានស៊ុតបញ្ចូលទី ៦គ្រាប់ក្នុង ៨ ប្រកួត សម្រាប់ជើងឯក AFC Champions League រដូវកាលចុងក្រោយ។

Berg កំពុងតែបង្ហាញខ្លួនជាមួយនឹងខ្សែបម្រើប្រេស៊ីល Paulinho ដែលបានផ្លាស់មកកាន់ក្លឹប Barcelona បន្ទាប់ពីនៅជាមួយប្រទេសចិនពីរឆ្នាំជាប់គ្នា​គឺជាមួយក្រុម Guangzhou Evergrande របស់ចិន ដែលអ្នកអាចពង្រឹងសមត្ថភាពក្រៅតំបន់អឺរ៉ុបបាន។

 

លោកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយកាសែត Sports360 របស់ Emirati ថា “សម្រាប់ខ្ញុំវាគឺជាក្តីសុបិន​ដ៏ធំមួយ​ក្នុងការលេង​នៅ World Cup” ។

“ខ្ញុំសង្ឃឹមថានឹងមានពេលវេលាដ៏ល្អជាមួយនឹងអាល់អាន ហើយនឹងសម្រេចបាននូវស្នាដៃធំៗ បន្ទាប់ពីខ្ញុំប្រលូកក្នុង World Cup ។ យើងទាំងអស់​គ្នា​ចង់​​លេង​នៅទីនោះ ប៉ុន្តែមិនមែនកីឡាករទាំងអស់មានឱកាសលេងនៅ World Cup ទេ។

“ប្រទេសរុស្ស៊ី 2018 នឹងក្លាយជាការព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ​មួយ​សម្រាប់ទ្វីបអាស៊ី​ដោយសារតែតំបន់អាស៊ីមានកីឡាករតំណាងដ៏ច្រើនជាលើក​ដំបូង​ដែលដែលមានកីឡាករមកពី ៥ ប្រទេសធ្វើជាតំណាងរបស់ខ្លួន។

កីឡករលេងឲ្យក្លឹបនៅតំបន់អាស៊ីដែលបានចូលលេងក្នុង FIFA WORLD CUP (ចាប់តាំងពីឆ្នាំ ១៩៩០)

១៩៩០ – ០
១៩៩៤ – ៤
១៩៩៩ – ៧
២០០២ – ៤
២០០៦ – ៨
២០១០ – ៤
២០១៤ – ៦

មតិយោបល់